ចៅហ្វាយក្រុងរងVillepinteអំពាវនាវឲ្យប្រជាជនខ្មែរចូលរួមធ្វើនយោបាយនៅស្រុកបារាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤០
នៅថ្ងៃអាទិត្យទី ២៦ ឧសភា ប្រជាជននៅក្នុងសហភាពអឺរ៉ុបត្រូវទៅបោះឆ្នោតជ្រើសរើស អ្នកតំណាងរបស់ខ្លួន នៅក្នុងសភាអឺរ៉ុប។ នៅប្រទេសបារាំង ក៏ដូចជាជាប្រជាជនម្ចាស់ផ្ទះ ប្រជាជនបារាំង ដើមកំណើតអាស៊ី ដែលនៅក្នុងនោះមានខ្មែរផងដែរ មិនសូវជាចាប់អារម្មណ៍នឹងការបោះឆ្នោតសភាអឺរ៉ុបណាស់ណាទេ។ សម្រាប់ការបោះឆ្នោតលើកនេះ ចៅហ្វាយរងក្រុងវីលប៉ាំង Villepinte លោកឃុន តូណាដែលមានដើមកំណើតខ្មែរលើកទឹកចិត្ត ជំរុញឲ្យប្រជាជនខ្មែរទៅបោះឆ្នោត និងចូលរួមកាន់តែខ្លាំងក្នុងនយោបាយបារាំង បើសិនពួកគេចង់ឲ្យថ្នាក់ដឹកនាំអឺរ៉ុប និងថ្នាក់ដឹកនាំប្រទេសដែលពួកគេរស់នៅ ដោះស្រាយបញ្ហារស់នៅប្រចាំថ្ងៃរបស់ពួកគេ។ យើងស្តាប់លោកឃុន តូណាដែលឈាង បុប្ផា បានជួបសម្ភាសន៍ នៅសប្តាហ៍នេះ នៅទីក្រុងប៉ារីស។