បទយកការណ៍
សាលារៀនខ្មែរនៅឃុំន័រស្យែល ចូលរួម ធ្វើញត្តិដើម្បីការពារភាសាខ្មែរនៅក្នុងការប្រលងបាក់ឌុបបារាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤១
បទយកការណ៍របស់ឈាង បុប្ផា នៅសប្តាហ៍មុនបានលើកឡើងពីសាស្រ្តាចារ្យបារាំង ដើមកំណើតវៀតណាមម្នាក់ ដែលបានធ្វើញត្តិទាមទារឲ្យក្រសួងអប់រំបារាំង រក្សាភាសាកម្រ នៅក្នុងការប្រលងបាក់ឌុបបារាំង។ ដើម្បីបញ្ចុះបញ្ចូលមន្រ្តីអប់រំ បារាំង កុំឲ្យលុបភាសាកម្រក្នុងបញ្ជីមុខវិជ្ជាភាសាប្រលង របស់សិស្សបាក់ឌុប លោកស្រី សាស្រ្តាចារ្យ ង្វៀនបានយកភាសាខ្មែរ ជាអំណះអំណាងយោង ជាពិសេស សាលាបង្រៀនភាសាខ្មែរនៅឃុំន័ស្យ៉ែល ភាគខាងលិចទីក្រុងប៉ារីស។