ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

តើ​ឆ្កួត​ជ្រូក ជា​ជំងឺ​អ្វី ?

តើ​ឆ្កួត​ជ្រូក ជា​ជំងឺ​អ្វី ?
 
បើ​តាម​អង្គការ​សុខភាព​ពិភពលោក មានមនុស្ស​ជាង​៥០​លាននាក់​កើត​ជំងឺ​ឆ្កួត​ជ្រូក Pixabay.com CC0 geralt

ស្ងៀមៗ​ស្រាប់​តែ​ប្រកាច់តូង​ ដូច​ខ្មោច​ចូល ! មើល​ឃើញ​អ្វី​មួយ​ខុស​ពី​អ្នក​ដទៃ -ឮ​សំឡេង​ប្លែក​ពី​គេ និយាយ​រវើរវាយ បាត់​ស្មារតី ... អាការៈ​រោគដែល​ស្តែង​ឡើង​ភ្លាម​ភ្លែត ជួនញឹកញាប់​​មួយ​ថ្ងៃ​ ​ជួន​មួយ​ខែ​ម្តង ឬមួយ​ឆ្នាំ​ម្តង... ​បែប​នេះ អាច​ជា​ទម្រង់​មួយ​នៃ​ជំងឺឆ្កួត​ជ្រូក។ ប៉ុន្តែឆ្កួត​ជ្រូក ​មិនមែន​ជា​​ជំងឺ​ ឆ្កួត ទេ។ តើ​ឆ្កួត​ជ្រូក​ជា​ជំងឺ​អ្វី ?

បទ​អន្តរាគមន៍​ដោយ​​លោកស្រី​សាស្ត្រាចារ្យ រ៉ូ ស៊ីណា វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ​ នៅ​មន្ទីរ​កាល់ម៉ែត្រ​ក្រុង​ភ្នំពេញ

ឆ្កួត​ជ្រូក មិន​មែន​ជា​ជំងឺ​ឆ្កួត ដូចឈ្មោះ​​ដែល​គេ​ហៅ​នោះ​ឡើយ​។ ឆ្កួត​ជ្រូក​គឺ​ជា​ជំងឺ​ដែល​មាន​ពាក់ព័ន្ធ​នឹង​កោសិកាខួរ​ក្បាល។ នៅ​​ក្នុង​កោសិកា​ខួរ​ក្បាល​មាន​ចរន្ត​អគ្គិសនី ស្រាប់​នៅ​ពេល​ណា​មួយ​នោះ ចរន្ត​អគ្គិសនី​ស្រាប់​តែ​ដើរ​មិន​ស្រួល ទើប​ស្តែង​ចេញ​ជា​អាការៈជំងឺ​​ឆ្កួត​ជ្រូក​ឡើង ដូច​ជា​ប្រកាច់ ប្រកាច់​មួយ​ចំហៀង​ខ្លួន ពេញ​ខ្លួន​ទាំងមូល ឬ​អាច​ធ្វើ​ទុក្ខ​បែប​ផ្សេងៗ​ទៀត ជា​ច្រើន មាន​ជា​អាទិ៍​ មើល​អ្វី​ប្លែក​ពី​អ្នក​ដទៃ​ ស្តាប់​ឮ​អ្វី​ប្លែក​ខុស​ពី​អ្នក​នៅ​ជិត​ខ្លួន ជា​ដើម​។ល។

ឆ្កួតជ្រូក ជា​ជំងឺ​ដែល​ផ្តល់រោគ​សញ្ញា​ច្រើន​យ៉ាង​ និង​មាន​ច្រើន​ទម្រង់​ណាស់ អាច​រាប់​ដល់​រាប់​រយ​ឯណោ។ ប៉ុន្តែ​ទោះ​មាន​ច្រើន​ប្រភេទ ច្រើន​យ៉ាង​ ច្រើន​ទម្រង់​យ៉ាងណា​ក្តី ក៏​វេជ្ជសាស្ត្រ​អាច​ជួយ​អ្នក​ជំងឺ​ឆ្កួត​ជ្រូក​បាន​ដែរ​។ វិធី​ព្យាបាល​អាច​មាន​តាំង​ពី​ការ​លេប​ថ្នាំ ដល់​ការ​វះ​កាត់​​ខួរក្បាល ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ