ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

តើគេអាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ឆ្កួត​ជ្រូក​បាន​យ៉ាង​ដូច​ម្តេច​ខ្លះ ?

តើគេអាច​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ឆ្កួត​ជ្រូក​បាន​យ៉ាង​ដូច​ម្តេច​ខ្លះ ?
 
ជំងឺ​ឆ្កួត​ជ្រូក ជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ដែល​មាន​កើត​ច្រើន​ ក្នុង​បរិមាណ​១ទៅ​២%​នៃ​ប្រជាជន​លើ​ពិភពលោក © Getty Images/Photodisc/Keith Brofsky

​មាន​ជំងឺ​ឆ្កួត​ជ្រូក មិន​មែន​មាន​ន័យថា​មនុស្ស​ មាន​រោគ ឆ្កួត​ ដូច​ឈ្មោះ​ហៅ​ទេ។ ជាងនេះ​ទៅ​ទៀត ជំងឺ​ឆ្កួត​ជ្រូក អាច​ព្យាបាល​បាន និង​ព្យាបាល​ជា​ដាច់​ស្រលះ​ទៀត​ផង។ តើ​ត្រូវ​ទៅ​ព្យាបាល​នៅ​ទីណា? ការព្យាបាល​មាន​ប្រសិទ្ធភាព​កំរិត​ណា ? តើ​ត្រូវ​ ​ជួយអ្នក​ជំងឺ​ឆ្កួតជ្រូកយ៉ាង​​ដូចម្តេច ?

ឆ្កួត​ជ្រូក មិន​មែន​ជា​ជំងឺ​ឆ្កួត ដូចឈ្មោះ​​ដែល​គេ​ហៅ​នោះ​ឡើយ​។ ឆ្កួត​ជ្រូក​គឺ​ជា​ជំងឺ​ដែល​មាន​ពាក់ព័ន្ធ​នឹង​កោសិកាខួរ​ក្បាល។ នៅ​​ក្នុង​កោសិកា​ខួរ​ក្បាល​មាន​ចរន្ត​អគ្គិសនី ស្រាប់​នៅ​ពេល​ណា​មួយ​នោះ ចរន្ត​អគ្គិសនី​ស្រាប់​តែ​ដើរ​មិន​ស្រួល ទើប​ស្តែង​ចេញ​ជា​អាការៈជំងឺ​​ឆ្កួត​ជ្រូក​ឡើង ដូច​ជា​ប្រកាច់ ប្រកាច់​មួយ​ចំហៀង​ខ្លួន ពេញ​ខ្លួន​ទាំងមូល ឬ​អាច​ធ្វើ​ទុក្ខ​បែប​ផ្សេងៗ​ទៀត ជា​ច្រើន មាន​ជា​អាទិ៍​ មើល​អ្វី​ប្លែក​ពី​អ្នក​ដទៃ​ ស្តាប់​ឮ​អ្វី​ប្លែក​ខុស​ពី​អ្នក​នៅ​ជិត​ខ្លួន ជា​ដើម​។ល។

ឆ្កួតជ្រូក ជា​ជំងឺ​ដែល​ផ្តល់រោគ​សញ្ញា​ច្រើន​យ៉ាង​ និង​មាន​ច្រើន​ទម្រង់​ណាស់ អាច​រាប់​ដល់​រាប់​រយ​ឯណោ។ ប៉ុន្តែ​ទោះ​មាន​ច្រើន​ប្រភេទ ច្រើន​យ៉ាង​ ច្រើន​ទម្រង់​យ៉ាងណា​ក្តី ក៏​វេជ្ជសាស្ត្រ​អាច​ជួយ​អ្នក​ជំងឺ​ឆ្កួត​ជ្រូក​បាន​ដែរ​។ វិធី​ព្យាបាល​អាច​មាន​តាំង​ពី​ការ​លេប​ថ្នាំ ដល់​ការ​វះ​កាត់​​ខួរក្បាល ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង។


ទាក់ទង​នឹង​ប្រធានបទ​នេះ

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ