អានតួអត្ថបទ
បទយកការណ៍

សមាគម​ACK តម្លើង​របាំបុរាណខ្មែរ​អម​ដោយ​តន្រ្តីបុរាណអឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីក្រុងប៉ារីស ទើបមានជាលើកទីមួយទស្សនីយភាពរបាំបុរាណខ្មែរលាយ ជាមួយ ភ្លេងអឺរ៉ុបបុរាណ Musique classique។ ស្នាដៃដ៏កម្រនេកើតចេញមកពីការសហការគ្នា ធ្វើការរវាងសមាគមសិល្បៈវប្បធម៌ខ្មែរ ACKជាមួយក្រុមភ្លេងប៉ារីស Coeur de Paris។ ទស្សនីយភាពនេះកំពុងកើតមាននៅថ្ងៃសុក្រនេះ នៅវិហារម៉ាដឺលែនកណ្តាលក្រុងប៉ារីស សម្រាប់ជាប្រយោជន៍ដល់សកម្មភាពមនុស្សធម៌របស់សមាគមប៉ាឌូម៉ា Padouma ដែលធ្វើការផ្នែកទឹកស្អាត និងកុមារកំព្រានៅប្រទេសកម្ពុជា។ យើងស្តាប់បទយកការណ៍ របស់ឈាង បុប្ផា ដែលបានទៅយកការណ៍ផ្ទាល់នៅកន្លែង ហ្វឹកហាត់សមរួមគ្នារបស់ សិល្បករខ្មែរ និងសិល្បករបារាំង នៅផ្ទះខ្មែរ កាលពីសប្តាហ៍មុន។

អ្នករបាំ​បុរាណខ្មែរ​របស់​សមាគម ACKកំពុងហ្វឹកហាត់​ដើម្បីសម្តែងរួមគ្នា​ជាមួយ Coeur de Paris នៅទីក្រុង​ប៉ារីសថ្ងៃទី ២៨ កញ្ញា ២០១៩
អ្នករបាំ​បុរាណខ្មែរ​របស់​សមាគម ACKកំពុងហ្វឹកហាត់​ដើម្បីសម្តែងរួមគ្នា​ជាមួយ Coeur de Paris នៅទីក្រុង​ប៉ារីសថ្ងៃទី ២៨ កញ្ញា ២០១៩ credit
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ