អានតួអត្ថបទ
បទយកការណ៍

កម្ពុជា និង​ការរលំបាក់ជញ្ជាំង​ប៊ែរឡាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេលកម្ពុជាប្រារព្ធបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩វិច្ឆិកា ប្រជាជនអាល្លឺម៉ង់កំពុងរៀបចំពិធីបុណ្យខួប៣០ឆ្នាំនៃការរលំបាក់ជញ្ជាំងប៊ែរឡាំង។ ៩វិច្ឆិកា១៩៨៩ ៩វិច្ឆិកា ២០១៩ គឺមានរយៈពេល៣០ឆ្នាំគត់ដែលជញ្ជាំងប៊ែរឡាំង ជញ្ជាំងនៃភាពអាម៉ាស់ និមិត្តរូបនៃការបែង ប្លុកលោកសេរី និងកុម្មុយនិស្ត នៅក្នុងសម័យសង្រ្គាមត្រជាក់ បានដួលរលំ។ នៅឆ្នាំ ១៩៦១ ស្ថិតក្រោមត្រួតត្រារបស់សហភាពសូវៀត រដ្ឋាភិបាលអាល្លឺម៉ង់ខាងកើតបានសម្រេចចិត្តសាងសង់ជញ្ជាំងពុះខ័ណ្ឌចែកជាមួយប៊ែរឡាំងខាងលិច ក្នុងបំណងទប់ស្កាត់ចំណាកស្រុករបស់ប្រជាជនអាល្លឺម៉ង់ ពីប៊ែរឡាំងខាងកើតទៅប៊ែរឡាំងខាងលិច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសលោកខាងលិច បារាំងអង់គ្លេស និងអាមេរិក។ មិនមែនមានតែប្រជាជនអាល្លឺម៉ង់ ដែលនៅចងចាំ នឹកដឹងគុណ និងផ្តល់សារៈសំខាន់ដល់ព្រឹត្តិការណ៍រលំជញ្ជាំងប៊ែរឡាំងតែប៉ុណ្ណោះទេ មានប្រជាជនជាច្រើនជាតិសាសន៍ ដែលនៅក្នុងនោះមានផងដែរ និស្សិត ខ្មែរ ដែលបន្តការសិក្សានៅប៊ែរឡាំងខាងកើត ឬ ប្រទេសអឺរ៉ុបខាងកើត ដែលនៅចងចាំដក់ជាប់ព្រឹត្តិការណ៍នៅយប់ថ្ងៃដួលរលំជញ្ជាំងប៊ែរឡាំង ថ្ងៃទី ៩វិច្ឆិកា ឆ្នាំ ១៩៨៩។

លោកស្រី​ថុងលីន ស្រីបញ្ច ធ្លាប់ជា​និស្សិតខ្មែរ​នៅប៊ែរឡាំង​ខាងកើត ប៉ុន្តែ បាន​ឆ្លងកាត់របង​មករស់នៅ​ប៊ែរឡាំងខាងលិច​នៅក្រោយ​ជញ្ជាំង​ប៊ែរឡាំង​ដួលរលំ នៅ​ខែ​វិច្ឆិកា ១៩៨៩
លោកស្រី​ថុងលីន ស្រីបញ្ច ធ្លាប់ជា​និស្សិតខ្មែរ​នៅប៊ែរឡាំង​ខាងកើត ប៉ុន្តែ បាន​ឆ្លងកាត់របង​មករស់នៅ​ប៊ែរឡាំងខាងលិច​នៅក្រោយ​ជញ្ជាំង​ប៊ែរឡាំង​ដួលរលំ នៅ​ខែ​វិច្ឆិកា ១៩៨៩ ©Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ