ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT

កម្ពុជា និង​ការរលំបាក់ជញ្ជាំង​ប៊ែរឡាំង

កម្ពុជា និង​ការរលំបាក់ជញ្ជាំង​ប៊ែរឡាំង
 
លោកស្រី​ថុងលីន ស្រីបញ្ច ធ្លាប់ជា​និស្សិតខ្មែរ​នៅប៊ែរឡាំង​ខាងកើត ប៉ុន្តែ បាន​ឆ្លងកាត់របង​មករស់នៅ​ប៊ែរឡាំងខាងលិច​នៅក្រោយ​ជញ្ជាំង​ប៊ែរឡាំង​ដួលរលំ នៅ​ខែ​វិច្ឆិកា ១៩៨៩ ©Chheang Bopha

នៅពេលកម្ពុជាប្រារព្ធបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩វិច្ឆិកា ប្រជាជនអាល្លឺម៉ង់កំពុងរៀបចំពិធីបុណ្យខួប៣០ឆ្នាំនៃការរលំបាក់ជញ្ជាំងប៊ែរឡាំង។ ៩វិច្ឆិកា១៩៨៩ ៩វិច្ឆិកា ២០១៩ គឺមានរយៈពេល៣០ឆ្នាំគត់ដែលជញ្ជាំងប៊ែរឡាំង ជញ្ជាំងនៃភាពអាម៉ាស់ និមិត្តរូបនៃការបែង ប្លុកលោកសេរី និងកុម្មុយនិស្ត នៅក្នុងសម័យសង្រ្គាមត្រជាក់ បានដួលរលំ។ នៅឆ្នាំ ១៩៦១ ស្ថិតក្រោមត្រួតត្រារបស់សហភាពសូវៀត រដ្ឋាភិបាលអាល្លឺម៉ង់ខាងកើតបានសម្រេចចិត្តសាងសង់ជញ្ជាំងពុះខ័ណ្ឌចែកជាមួយប៊ែរឡាំងខាងលិច ក្នុងបំណងទប់ស្កាត់ចំណាកស្រុករបស់ប្រជាជនអាល្លឺម៉ង់ ពីប៊ែរឡាំងខាងកើតទៅប៊ែរឡាំងខាងលិច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសលោកខាងលិច បារាំងអង់គ្លេស និងអាមេរិក។

មិនមែនមានតែប្រជាជនអាល្លឺម៉ង់ ដែលនៅចងចាំ នឹកដឹងគុណ និងផ្តល់សារៈសំខាន់ដល់ព្រឹត្តិការណ៍រលំជញ្ជាំងប៊ែរឡាំងតែប៉ុណ្ណោះទេ មានប្រជាជនជាច្រើនជាតិសាសន៍ ដែលនៅក្នុងនោះមានផងដែរ និស្សិត ខ្មែរ ដែលបន្តការសិក្សានៅប៊ែរឡាំងខាងកើត ឬ ប្រទេសអឺរ៉ុបខាងកើត ដែលនៅចងចាំដក់ជាប់ព្រឹត្តិការណ៍នៅយប់ថ្ងៃដួលរលំជញ្ជាំងប៊ែរឡាំង ថ្ងៃទី ៩វិច្ឆិកា ឆ្នាំ ១៩៨៩។

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ