ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

សុរា​និង​ទារក​ក្នុងផ្ទៃ ៖ ចង់បាន​កូន​ល្អ អនាគត​ឪពុក​ត្រូវ​ឈប់​ផឹក​ស្រា​យ៉ាងហោច​៦​ខែ​មុន

សុរា​និង​ទារក​ក្នុងផ្ទៃ ៖ ចង់បាន​កូន​ល្អ អនាគត​ឪពុក​ត្រូវ​ឈប់​ផឹក​ស្រា​យ៉ាងហោច​៦​ខែ​មុន
 
បើចង់ឱ្យ​កូនល្អមាន​សុខភាព​ល្អ​ អនាគតឪពុកត្រូវឈប់ផឹកស្រាយ៉ាងហោច៦ខែមុន REUTERS/Fabian Bimmer

រដូវ​បុណ្យ​ទាន​មក​ដល់ ការ​ជួបជុំទទួល​ទាន​អាហារ​ ស្រា​មួយ​កែវ ប៊ីយ៉ែរ​មួយ​កំប៉ុង ជល់​គ្នា​បង្កើត​បរិយាកាសរីករាយ​ មិន​ជា​ថ្វីទេ សម្រាប់​មនុស្ស​ពេញ​វ័យ ! ​ចុះ​ចំពោះ​ស្ត្រីកំពុង​មាន​ផ្ទៃ​ពោះ​វិញ ជាតិ​សុរា​បន្តិច​នេះអាច​ជ្រាប​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរឬទេ ? តើ​ឥទ្ធិពល​នៃ​សុរា​ អាច​បង្ក​​គ្រោះ​ថ្នាក់​យ៉ាងណា ?

សុរា​ជា​ប្រភព​នៃ​គ្រោះ​ថ្នាក់ ជា​ប្រភព​​បង្ក​ឱ្យ​មាន​ជំងឺ​​ជា​ច្រើន​ប្រភេទ​ សុរា​បំផ្លាញថ្លើម បំផ្លាញ​ខួរ​ក្បាល នាំ​ឱ្យ​មាន​ជំងឺ​មហារីក​។ មហារីក​ដែលគេ​ស្គាល់​ និង​ជួប​​ញឹកញយ​ជាងគេ គឺ​ជំងឺ​មហារីក​ថ្លើម ក្រពះ ជា​ដើម​។ល។ ប៉ុន្តែ​ឥទ្ធិពល​របស់​​សុរា មិន​មែន​កំរិត​ត្រឹម​ជំងឺ​មហារីក​ពីរ​បី​មុខ លើក​បុគ្គល​ដែល​ទទួល​ទទួល​ទាន​ជាតិ​ស្រវឹង​នេះ​ដោយ​ផ្ទាល់​ទេ ផលវិបាក​អាច​ធ្ងន់ធ្ងរ​ខ្លាំង ប៉ះពាល់​ដល់​អ្នក​ដទៃ និងពិសេស​ដល់​ទារក​ក្នុង​ផ្ទៃ។ ប្រសិន​បើ​អ្នក​ជា​ម្តាយ​ទទួល​ទាន​សុរា នោះ​ ជាតិ​សា្រនឹង​ជ្រាប​​ហូរតាម​ឈាមទៅ​ដល់​​​កូន​ក្នុង​ផ្ទៃ ដោយ​​​នឹងធ្វើ​ឱ្យ​ទារក​លូត​លាស់​មិន​បាន​ត្រឹម​ត្រូវ ​មាន​ភាព​មិន​ប្រក្រតី​នៃ​រូបរាង​កាយ​មុខ​មាត់ និងប្រព័ន្ធប្រសាទ​ខួរក្បាល។ នេះ​បើ​តាម​រដ្ឋ​បណ្ឌិត​សភា​វេជ្ជសាស្ត្រ​បារាំង។ ជាង​នេះទៅទៀត​ សូម្បី​តែ​ទារក​​​ប្រុង​នឹង​មក​ចាប់​កំណើត​​ក៏​អាច​ទទួលផល​វិបាក​ពី​ជាតិ​​​សុរាដែរ។

បើ​តាមការ​សិក្សា​ថ្មី​របស់​​អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​ ចេញ​ផ្សាយ​នៅ​លើ​ទំព័រទស្សនាវដ្តី​ Development ការ​ទទួល​ទាន​ជាតិ​សុរាអាច​ជះ​ឥទ្ធិពល​អាក្រក់​លើ​ការ​ពរពោះ ​តាំង​ពី​មុន​ការ​កកំណើត​ទៅ​ទៀត។

​​ចង់​ឱ្យ​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ទាំង​ពេល​កំពុង​នៅ​ក្នុង​ផ្ទៃ​និង​ក្រោយ​ពេល​ប្រសូត សូម​កុំ​ទទួល​ទាន​ជាតិ​សុរ៉ា គ្រឿង​ស្រវឹង សោះ ក្នុង​ពេល​មាន​គភ៌ ! នេះ​ជា​បម្រាម​របស់​ក្រុម​គ្រូពេទ្យ​ដែល​គ្រប់​គ្នា​បាន​ដឹង​​បាន​ឮ​ជា​រហូត​មក។ ប៉ុន្តែគេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​​​​ឥទ្ធិពល​របស់​អាល់កុល នៅក្នុង​ដំណាក់កាល​ដំបូង​បំផុត​នៃ​ការ​បង្ក​កំណើត និង​មុន​ពេល​ស្ត្រី​ចាប់​មាន​ផ្ទៃ​ទេ។

​ចម្លើយ​ទើប​តែមាន​​នៅ​ពេល​នេះ តាម​រយៈ​ការ​សិក្សា​ពិសោធន៍​លើ​សត្វ​កណ្តុរ ដើម្បី​វាស់​វែង​សមត្ថភាព​បង្ក​កំណើតក្នុង​ស្បូន​​និង​ការ​លូត​លាស់​នៃសុក​ នៅ​មាន​ការ​ប្រឈម​នឹង​ជាតិ​សុរ៉ា។ ជា​លទ្ធផល​ អ្នក​វិទ្យាសាស្ត្រ​អូស្រ្តាលី​ បាន​សង្កេត​ឃើញ​ និង​សន្និដ្ឋាន​ថា ការ​​ទទួល​ទាន​​​ជាតិ​អាល់កុល​ នៅ​រវាង​បួន​ថ្ងៃ​មុន​និងបួន​ថ្ងៃ​​ក្រោយ ការ​បង្ក​កំណើត​ (ជំនួប​រវាងមេជីវិត​ញី​​អូវ៉ុល​​និងមេជីវិត​ឈ្មោល​ស្ពែម៉ាតូហ្សូអ៊ីត​) អាច​នឹង​ធ្វើ​ឱ្យ​ការ​លូត​លាស់​ និង​ដំណើរ​ការ​របស់​​ប្លាសង់តា មាន​កំរិត​។ ជាតិ​សុរ៉ា​បានកាត់​បន្ថយ​ ពន្យឺត​ការ​ស្ថាបនា​​​ប្រព័ន្ធ​សរសៃ​ឈាម​​របស់​ប្លាសង់តា សុក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អំប៊្រី​យ៉ុង​មិន​អាច​ទទួល​អាហារូបត្ថម្ភ​បាន​គ្រប់​គ្រាន់​។

គួរ​ឱ្យ​ភ្ញាក់​ផ្អើល ប្លាសង់តា​នៃ​អំប្រីយ៉ុង​ញី ហាក់​ដូច​ជារសើបងាយ​រង​ឥទ្ធិពល​អាក្រក់​បំផុត​ពី​​ជាតិ​អាល់កុល​​ជាពិសេស​តែ​ម្តង ដោយ​អាច​កាត់បន្ថយ​ទំហំ​នៃ​សុក​ដល់​១៧%​ និង​ធ្វើ​ឱ្យ​បាត់​បង់​សរសៃ​ឈាម​តូចៗ​ក្នុង​សុក​អស់​ជាង​៣២%។ ការ​បាត់​បង់​នេះ​កំរិត​នេះ អាច​បំផ្លាញ​សមត្ថភាព​របស់​សុក​ក្នុង​ការ​បញ្ជូន​ជីវជាតិ​​ពី​ម្តាយ​ទៅ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​យ៉ា​ងខ្លាំង។

នេះ​ជា​លទ្ធផល​​ដែល​គេ​សង្កេត​នៅ​លើ​សត្វ​កណ្តុរមែន ប៉ុន្តែ​វាមាន​ចំណែក​យ៉ាង​សំខាន់​សម្រាប់​សុខភាព​មនុស្ស​ ព្រោះ​នេះ​ជា​​​​បំភ្លឺ​ឱ្យយើង​​បាន​យល់ មួយ​ភាគ​ទៀត​​ថា​ហេតុ​អ្វី​បាន ជា​ទារក​ផ្ទៃ​​ ដែលម្តាយ​ទទួលទាន​​ជាតិ​សុរ៉ា ច្រើន​​តែ​តូច នៅ​ពេល​កើត។ បើ​តាម​អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​ដដែល​នេះ វា​ជា​ការ​ចាំបាច់​ដែលវិទ្យាសាស្ត្រ​ចង់​ដឹង​ចង់​យល់​អំពី​មូលហេតុ​ដែល​ទារកកើតមក​​មាន​ទម្ងន់​​​តូច​-ស្រាលជាង​ប្រក្រតី​ ព្រោះ​បើ​កើត​មក​តូច-​ស្រាលពេក​ ជា​ហានិភ័យ​នាំ​ឱ្យ​មាន​គ្រោះ​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​នៅ​ពេល​ចាស់ឡើង ដូច​ជា​ងាយ​មានប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម និង​ធាត់​ជ្រុល។

កុំ​ពិសា​ស្រា​៦​ខែមុន​ បើ​ចង់​បានកូន​មាន​សុខភាព​ល្អ​

ឥទ្ធិពល​អាក្រក់​របស់​អាល់កុល​ចំពោះ​កូន​ក្នុងផ្ទៃ​ ​មិន​កំរិត​ត្រឹមលើរូប​​​ស្ត្រីជា​អ្នក​ពរពោះ​ទេ ! បុរស​ទទួល​ទាន​សុរាច្រើន​ ក៏​នឹង​អាច​ធ្វើ​ឱ្យ​កូន​​កើតមក​មានសុខភាព​មិន​ល្អដែរ។ នេះ​ប្រសិន​បើ​គេ​ជឿ​លើ​លទ្ធផល​ស្រាវជ្រាវ​ដឹកនាំសិក្សាដោយអ្នក​វិទ្យាសាស្ត្រនៃ​សាកលវិទ្យាល័យ​ Central South University of China​ របស់​​ ​ចិន ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​ European Journal of Preventive Cardiology។ ជា​ការ​សិក្សា​វិភាគ​តួនាទី​​អំពី​តួនាទី​នៃ​ការ​ទទួល​សុរា​មុន​ពេល​បង្ក​កំនើត​កូន​របស់​បុរស ដោយផ្នែក​លើ​ទិន្នន័យ​នៃ​សិក្សា​ចំនួន​៥៥។

សម្រាប់​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នេះ ដើម្បី​ការពារ​កូន​ ឱ្យ​កើត​មក​មាន​ការ​លូត​លាស់​ល្អ​ត្រឹម​ត្រូវ ពេញ​លក្ខណៈ​ គ្មាន​បញ្ហា​បេះ​ដូង ស្ត្រី​និង​បុរស​ជា​អនាគត​មាតាបិតា ត្រូវ​ចៀសវាង​កុំ​ទទួល​ទាន​សុរា មុន​សម្រេច​ចិត្ត​មាន​កូន។ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​អាល់កុល​ បី​ខែ​មុន​ការ​សម្រេច​បង្ក​កំណើត​កូន និង​ក្នុង​អំឡុង​ត្រីមាស​ទី​មួយ​នៃ​គភ៌ ជា​ចំណែក​នាំហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ បង្កើន​គ្រោះ​កើត​ជំងឺ​បេះដូង​ពី​កំណើតដល់​៤៤% ប្រសិន​បើ​ឪពុក​​ជា​អ្នកទទួល​ទាន​សុរា និង​១៦%​ប្រសិន​បើ​អនាគត​ម្តាយ​ប្រព្រឹត្ត​សុរា លើ​ស​ទារក​ដែល​ឪពុកម្តាយ​​មិន​ទទួល​ទាន​ស្រា​សោះ។

ចំពោះ​ការ​ទទួល​ទាន​ស្រា​ម្តង​ម្កាល តែ​ច្រើន​ជ្រុល​ហួសហេតុ​ រាប់​ចាប់​ពី​៥​កែវ​ ឡើង​ទៅ​ក្នុង​ពេល​តែ​មួយ​វិញ គ្រោះ​ទារក​កើត​មក​មាន​បញ្ហា​បេះ​ដូង​មាន​ដល់​៥២%​ បើ​​ឪពុក​ជា​អ្នក​ប្រព្រឹត្ត​ និង​១៦%​បើ​ម្តាយ​ជា​អ្នក​ប្រព្រឹត្ត​។ របៀប​ផឹក​បែប​នេះ ​មិនត្រឹម​តែ​បង្កើន​ហានិភ័យ​គ្រោះ​ថ្នាក់​ចំពោះ​កូន​ដែល​នឹង​កើត​មក​មាន​បញ្ហា​បេះដូង​ទេ តែ​អ្នក​ជា​អនាគត​ឪពុកម្តាយគេផ្ទាល់​ ក៏​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ខ្លួន​ឯង​យ៉ាង​ធ្ងន់ធ្ងរ​ទៀត។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​វេជ្ជបណ្ឌិត​Jiabi Qin សហដឹកនាំ​ស្រាវជ្រាវ។

តាមរយៈ​ទិន្នន័យ​នៃ​គ្រោះ​ថ្នាក់​ខាង​លើ ដែល​ទាមទារ​ឱ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ឱ្យ​កាន់​តែស៊ីជម្រៅ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ឱ្យ​គូស្វាមី​ភរិយា​ដែល​ចង់​បាន​កូន ត្រូវឱ្យ​បុរសជា​អនាគត​បិតា កុំ​ទទួលទាន​សុរា តាំង​ពី​យ៉ាង​ហោច​៦​ខែ​ មុន​ការ​បង្ក​កំណើត​កូន​។ ដើម្បី​ឱ្យ​កាន់​តែ​ប្រពៃ​ទៀត ស្ត្រី​ជា​អនាគត​ម្តាយ​ ត្រូវ​ឈប់​ប្រព្រឹត្ត​សុរា មួយ​ឆ្នាំ​មុន​ និង​បន្ត​មិន​ប៉ះពាល់​ស្រា​សោះ​ក្នុង​អំឡុង​ពេល​ពរ​ពោះ​ទាំង​មូល៕

  • តើ​ជំងឺ​ខ្សោយ​បេះ​ដូង មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ចំពោះ​ជីវិត ?

    តើ​ជំងឺ​ខ្សោយ​បេះ​ដូង មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ចំពោះ​ជីវិត ?

    ​ពេល​បេះដូងជា​សរីរាង្គ​ដ៏​ចំបាច់​របស់​មនុស្ស និង​មាន​តួនាទី​ជា​ស្នប់​ច្របាច់​ឈាម ទៅ​ចិញ្ចឹម​រាងកាយ​​​​។ នៅ​ពេល​ណា​បេះដូង​ មិន​អាច​បំពេញ​តួនាទី​​បាន​ត្រឹម​ត្រូវ នោះ​មាន​ន័យ​ថា …

  • តើគេ​អាច​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន​យ៉ាង​ដូចម្តេច ?

    តើគេ​អាច​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន​យ៉ាង​ដូចម្តេច ?

    ជំងឺ​ផ្តាសាយ​ស្រាល ក្អក រាករូស ឈឺ​ពោះ ពិបាក​រំលាយ​អាហារ ទល់លាមក ... សុទ្ធ​សឹង​ជា​ជំងឺ​ស្រាលៗ​ ដែល​ព្យាបាល​និង​ទៅ​រក​​ទិញ​ថ្នាំ​លេបដោយ​ខ្លួន​ឯង ​ ដោយ​​មិន​ចាំ​បាច់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ …

  • ខ្លាញ់ ឬ​ប្រេងឆា តើ​ត្រូវ​ជ្រើស​រើស​មួយ​ណាទើប​​ល្អ​សម្រាប់​សុខភាព ?

    ខ្លាញ់ ឬ​ប្រេងឆា តើ​ត្រូវ​ជ្រើស​រើស​មួយ​ណាទើប​​ល្អ​សម្រាប់​សុខភាព ?

    កាលណា​គេ​និយាយ​អំពី​របប​អាហារ ជាតិខ្លាញ់​ត្រូវ​ជាប់​ចោទ​ខ្លាំង​ជាង​គេ ថា​ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​ជំងឺ សរសៃ​ឈាម​បេះដូង ធាត់ ... គេ​ភ្លេច​ឈឹង​ថា​ខ្លាញ់​ ជា​ជាតិ​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​ចិញ្ចឹម​សរីរាង្គ …

  • ហេតុ​អ្វី​មាន​ គ្រួស​ក្នុង​ប្រម៉ាត់ ?

    ហេតុ​អ្វី​មាន​ គ្រួស​ក្នុង​ប្រម៉ាត់ ?

    មនុស្ស​ទូទៅ​មិន​សូវ​ស្គាល់​តួនាទី​របស់​​ប្រម៉ាត់ ដែល​​ជា​សរីរាង្គ​ដ៏​ចាំបាច់ ផ្នែក​​រំលាយ​អាហារ​ទេ។ នៅ​ពេលថង់​​ប្រម៉ាត់​នេះ មាន​ដំណើរ​ការ​មិន​ប្រក្រតី វា​អាច​បង្ក​ជា​ការ​ឈឺចុក​ចាប់​យ៉ាង​ខ្លាំង …

  • មនុស្សចាស់ និងការដួល

    មនុស្សចាស់ និងការដួល

    ដួល​ជាគ្រោះថ្នាក់​ដែល​កើតឡើងជាញឹកញយចំពោះមនុស្សចាស់ ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើងទៅ។ ការដួលជាដើមហេតុដ៏ចំបងមួយនៃ​ផលវិបាក​សុខភាព​ដ៏ធ្ងន់ធ្ងរ និង​​ជា​មូលហេតុ​ទីពីរ​​នៃមរណភាព​​ដោយ​​ចៃដន្យ​​របស់​មនុស្ស​ចាស់។ …

  • ផលប៉ះពាល់នៃសំរាមចំពោះសុខភាព

    ផលប៉ះពាល់នៃសំរាមចំពោះសុខភាព

    កាល​ពី​ថ្ងៃចន្ទ​ទី ១៨ វិច្ឆិកា វិទ្យុ​បារាំង​បាន​ផ្តោត​ការ​ផ្សាយ​ទៅ​លើ​បញ្ហា​សំរាម តាម​រយៈ​ការ​រៀប​ចំ​កម្មវិធី​តស៊ូ​មតិ និង​កម្មវិធី​ជា​ច្រើន​ទៀត។ នៅ​​​ថ្ងៃ​នេះ ​មិនមែន​ជា​ការ​ផ្តល់​ចម្លើយ​​ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ