អានតួអត្ថបទ
កម្ពុជា

កិច្ច​ប្រជុំ​អន្តរ​រដ្ឋាភិបាល​កម្ពុជា ចិន​លើក​ទី​២ ផ្តោត​លើ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច

រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន នឹង​បើក​កិច្ចប្រជុំ​អន្តររដ្ឋាភិបាល​ជា​លើក​ទី២ ចាប់ពី​ថ្ងៃទី២៩ដល់​ថ្ងៃ​ទី​​៣១ធ្នូ​ឆ្នាំ​២០១៤​នេះ​។ កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​ភ្នំពេញ​នេះ គឺ​នឹង​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​សេដ្ឋកិច្ច​។ កិច្ច​ប្រជុំ​នេះ គឺ​ដឹក​នាំ​ដោយ​ហោ ណាំហុង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​លោក យ៉ាង​ជា​ឈី ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

រូប​ទង់ជាតិ​កម្ពុជា ចិន
រូប​ទង់ជាតិ​កម្ពុជា ចិន រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​អន្តររដ្ឋាភិបាល​កម្ពុជា-ចិន​លើក​ទី២ គឺ​ផ្តោតលើ​កិច្ច​ស​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ជា​ចំបង។ មាន​កិច្ច​ព្រម​ព្រៀង និង​លិខិត​ប្តូរ​សារ​ចំនួន​៨ នឹង​ត្រូវ​ចុះ​ហត្ថលេខា​ក្នុង​កិច្ច​ប្រជុំ​ដែល​តំណាង​រដ្ឋ​ទាំង​ពីរ​ធ្វើ​ជា​សហប្រធាន​។ ក្នុង​នោះ​រួម​មាន កិច្ច​ព្រម​ព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ដែលមាន​ទឹក​ប្រាក់​៩០០​លាន​យ័ន ដែល​៧០០​លាន​យ័ន​ជា​ជំនួយ​ឥត​សំណង និង​២០០​លាន​យ័ន​ផ្សេង​ទៀត ជា​កម្ចី​ឥត​ការ​ប្រាក់​។ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​រៀបចំ​ផែនការ​បណ្តាញ​ផ្លូវថ្នល់​នៅ​កម្ពុជា លិខិត​ប្តូរ​សារ​ស្តីពី​ការផ្តល់​ម៉ាស៊ីន​អេកូ​ចំនួន ២០០គ្រឿង កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​រវាង​កម្ពុជា ចិន និង លិខិត​ប្តូរ​សារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​រវាង​កម្ពុជា ចិន​ជាដើម។

ក្រៅពី​បើក​កិច្ចប្រជុំ​អន្តររដ្ឋាភិបាល​លើក​ទី២ ជាមួយ​លោក​ហោ​ណាំហុង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃទី៣០ធ្នូ លោក យ៉ាង ជា​ឈី​ដែលជា​តំណាង​រដ្ឋាភិបាល​ចិន​នឹង​ចូលជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន នៅ​ព្រឹក​ថ្ងៃទី៣១ ធ្នូ និង​ចុងក្រោយ​ចូលគាល់​ព្រះករុណា​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហមុនី​នៅ​ថ្ងៃ​ដដែល​នោះ។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង។

អ្នកនាំពាក្យ​ដដែល​រូបនេះ បាន​បញ្ជាក់ថា កិច្ចប្រជុំ​លើក​ទី២រវាង​រដ្ឋាភិបាល​កម្ពុ​ជា ចិន​នៅ​ភ្នំពេញ​នេះ​គឺ​សំខាន់​ដើម្បី​ពង្រឹង​ភាពជា​ដៃគូរ​យុទ្ធ​សាស​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​ចិន។

សូមបញ្ជាក់ថា ចិន​ជា​ប្រទេស​ដែល​ផ្តល់​កម្ចី វិនិយោគ និង​ជំនួយ​ច្រើន​បំផុត​សម្រាប់​កម្ពុជា។ រដ្ឋាភិបាល បានបង្ហាញ​របាយការណ៍​ថា គិត​ត្រឹម​ឆ្នាំ២០១២ ការវិនិយោគ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា បាន​កើន​ដល់​ប្រមាណ១,៤១ពាន់​លាន​ដុលារ​សហរដ្ឋអាមេរិក។ ចំណែក​ចំណែកឯ​ជំនួយ និង​ក​ម្ចៃ​ឥណទាន​គិត​ត្រឹម​ឆ្នាំ២០១២ដដែល​មាន​ប្រមាណ​ជាង ២,៦ពាន់​លាន​ដុល្លារ​អាមេរិក។

គួរ​កត់សំគាល់ថា កិច្ចប្រជុំ​អន្ត​រដ្ឋាភិបាល​រវាង​ក​ម្ពុ​ជា​ចិន លើក​ទី២នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី១នៅ​ទីក្រុង​ប៉េកាំង​នោះ គឺជា​ជំ​ហ៊ាន​ពូន​ជ្រំ កិច្ច​សហ​ប្រ​ត្តិ​ប​ត្ត​ការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​តំបន់​អាស៊ី​ទាំងពីរ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ