អានតួអត្ថបទ
បទយកការណ៍

ពលករ​នេសាទ​ត្រូវ​ចោរ​សមុទ្រ​ចាប់​ជំរិត ​មិន​បា​នងូត​ទឹក​ ជិត​៤ឆ្នាំ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលករ​នេសាទខ្មែរ​ ៤នាក់ ដែលត្រូវ​ក្រុម​ចោរ​សូម៉ាលី​ចាប់ជំរិត ជាង​៤ឆ្នាំ បាន​ត្រឡប់​មក​ដល់​កម្ពុជាវិញ កាលពីចុង​សប្តាហ៍កន្លងទៅ​។ ជា​កម្មករ​នេសាទ​ម្នាក់​នៅក្នុងចំណោម​មនុស្ស​ទាំង៤នាក់ យុវជន អែម ភូមិម៉ានី បានរម្លឹក​​ពី​ស្ថានភាព​នៅ​លើកប៉ាល់​ និងនៅ​​ក្នុង​ព្រៃ ​ប្រាប់វិទ្យុ​បារាំង​ថា ការ​រស់​នៅ​ពេល​នោះ​គឺ​លំបាក​​វេទនាណាស់! បាយ​មួយកូន​​ចាន​ចង្គឹះ​ ត្រូវ​រំលែកជាពីរ សម្រាប់​បរិភោគ​មួយ​ថ្ងៃ! គ្មានទឹក​បរិភោគ ត្រូវ​បង្ខំចិត្ត​ផឹក​ទឹក​នោមខ្លួន​ឯង ហើយ​​ជាង​៤ឆ្នាំនៃ​ការ​ចាប់​ជំរិត​នោះ គឺ​ពួក​គេ​មិន​ដែរ​បា​នងូត​ទឹក​នោះទេ។

យុវជន​ អែម ​ភូមិម៉ានី​ ជា​ពលករ​នេសាទ​ម្នាក់​ក្នុង​ចំណោម ​៤ ​នាក់ ​ដែល​ត្រូវ​បាន​ក្រុម​ចោរ​សូម៉ាលី ​ចាប់ជំ​វិត ​អស់​រយៈ​ពេ​ល​ជាង​ ៤​ឆ្នាំ។​
យុវជន​ អែម ​ភូមិម៉ានី​ ជា​ពលករ​នេសាទ​ម្នាក់​ក្នុង​ចំណោម ​៤ ​នាក់ ​ដែល​ត្រូវ​បាន​ក្រុម​ចោរ​សូម៉ាលី ​ចាប់ជំ​វិត ​អស់​រយៈ​ពេ​ល​ជាង​ ៤​ឆ្នាំ។​ @HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ