អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជិត​បោះ​ឆ្នោត​ជាតិ៖ ប្រទេស​៤៥ ប្រាប់​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ចាត់​វិធានការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឲ្យ​ត្រឹម​ត្រូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ចំនួន​៤៥​កាល​ពី​ថ្ងៃ​ពុធ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ត្រង់ៗ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​ថា ការ​បោះ​ឆ្នោត​មួយ​ដែល​គ្មាន​ការ​ចូល​រួម​ពី​បក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នោះ គឺ​មិន​អាច​ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ និង​ស្រប​ច្បាប់​ឡើយ។ ជាមួយ​គ្នា​នេះ ប្រទេស​ទាំង​៤៥​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដំណើរ​ការ​បក្ស​សង្រ្គោះ​ជាតិ​ឡើង​វិញ។ ការ​ទាម​ទារ​ពី​សហគមន៍​អន្តរជាតិ​នេះ ធ្វើ​ឡើង​នៅ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជាតិ​នឹង​មក​ដល់​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​បោះ​ឆ្នោត​គឺ​ធ្វើ​ឡើង​តាម​ការ​កំណត់ តែ​គ្មាន​វត្តមាន​អតីត​បក្ស​ប្រឆាំង​ទេ។

រូបភាព​តំណាង៖ ការបោះឆ្នោតឃុំសង្កាត់
រូបភាព​តំណាង៖ ការបោះឆ្នោតឃុំសង្កាត់
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ