អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

របាយការណ៍​សិទ្ធិ​មនុស្ស​លើក​ទី​៥​របស់​លោក​ស្រី រ៉ូណា ស្មីត មាន​ទំងន់​ឬ​ខ្សោយ​ជាង​មុន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​អស់​រយៈ​ពេល​ជាង​១​សប្តាហ៍ នៅ​ប្រទេស​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស នៅ​កម្ពុជា បាន​បញ្ចប់​របាយការណ៍​របស់​ខ្លួន​ហើយ​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ។ នៅ​ក្នុង​អំឡុង​បំពេញ​ការងារ​នៅ​កម្ពុជា លោក​ស្រី ស្មីត បាន​ជួប​មនុស្ស​សំខាន់ៗ​ជា​ច្រើន ក្នុង​នោះ​មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត។ ស្ថានភាព​សិទ្ធិ​មនុស្ស និង​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា សិទ្ធិ​សេរីភាព​បុគ្គល ក្នុង​ការ​សម្តែង​មតិ កិច្ច​ការ​បោះ​ឆ្នោត និង​ប្រធាន​បទ​ផ្សេងៗ​ទៀត​គឺ​ជា​ប្រធាន​រឿង​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​លោក​ស្រី​រ៉ូណា ស្មីត។

អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។
អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ @RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ