អានតួអត្ថបទ
បទយកការណ៍

កសិករ​និង​អ្នកជំនាញ​កសិកម្ម​បារម្ភ​ពី​អនាគត​មិន​ច្បាស់លាស់​ក្នុងការ​ធ្វើ​កសិកម្ម​បន្លែ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីខេត្ត​ស្វាយរៀង កសិករ​និង​អ្នកជំនាញ​មួយក្រុម​បាន​បង្ហាញ​ក្ដីបារម្ភ​រួមគ្នា​អំពី​អនាគត​មិនច្បាស់​លាស់​ក្នុងការ​ធ្វើ​កសិកម្ម​ផ្នែក​បន្លែ ក្នុង​សម័យ​ឧស្សាហកម្ម​នាំមុខ​ដូច​សព្វ​ថ្ងៃនេះ។ ស្ថិតក្នុង ឃុំស្វាយជ្រំ នៃស្រុកស្វាយជ្រំ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងបាវិត ខេត្តស្វាយរៀង អ្នក​ជំនាញ​កសិកម្ម​កត់សម្គាល់​ថា ភាគ​ច្រើន​នៃ​អ្នក​ដាំដុះ​បន្លែ​បច្ចុប្បន្ន​សុទ្ធសឹង​ជា​មនុស្ស​ចាស់ ខណៈ​យុវជន​ពេញ​កម្លាំង​ងាក​ទៅ​ចាប់​អារម្មណ៍​ការងារ​ក្នុង​វិស័យឧស្សាហកម្ម ឬ​និយាយ​ជាទូទៅ​ថា ការងារ​រោងចក្រ។ ដោយ​ឡែក មនុស្ស​ចាស់​ដែល​មាន​ភាពអំណត់​ក្នុង​ការ​ដាំដុះ នៅ​តែ​បន្ត​ស៊ូ​ទ្រាំជាមួយ​នឹង​ទម្លាប់ ដាំដុះ​បន្លែ បន្សល់​តាំង​តែ​ពី​ជំនាន់​ដើម​។   

រូបភាព៖កសិករនិងអ្នកជំនាញដែលអ្នកយកព័ត៌មានវិទ្យុបារាំងបានជួបសម្ភាសក្នុងដំណើរចុះទៅកាន់ខេត្តស្វាយរៀងកាលពីពេលថ្មីៗនេះ
រូបភាព៖កសិករនិងអ្នកជំនាញដែលអ្នកយកព័ត៌មានវិទ្យុបារាំងបានជួបសម្ភាសក្នុងដំណើរចុះទៅកាន់ខេត្តស្វាយរៀងកាលពីពេលថ្មីៗនេះ @kimhong
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ