អាឡិច៖ ខ្ញុំមិនមែនជាវីរបុរស ប៉ុន្តែ គឺសកម្មជនដែលជាប់ពន្ធនាគារដែលជាវីរបុរស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៩
អាចថាជាចៃដន្យ គឺគ្រោងទុក។ នៅក្នុងពេលដែលទីក្រុងប៉ារីសកំពុងបើកសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ សកម្មជនការពារធម្មជាតិលោក Alejandro Gonzalez Davidson ឬអាឡិច នៅអារ៉ែង ក៏មានមុខនៅក្នុងទីក្រុងប៉ារីសដែរ។ លោកអាឡិចដែលត្រូវបានរដ្ឋាភិបាលកម្ពុជា បណ្តេញ និងបោះត្រា លែងឲ្យចូលជាន់ទឹកដីកម្ពុជា ដោយសារសកម្មភាពការពារតំបន់អារ៉ែងរបស់លោក។ កាលពីថ្ងៃសៅរ៍កន្លងទៅ លោកត្រូវបានសមាគមសាមគ្គីខ្មែរ នៅប្រទេសបារាំង អញ្ជើញឲ្យទៅធ្វើបទបង្ហាញ នៅក្នុងបុណ្យផ្កាសាមគ្គីមួយ នៅវត្តពុទ្ធិង្សា (វត្តស្ហង់)។ វិភាគទានបានមកពីបុណ្យផ្កានឹងត្រូវប្រើសម្រាប់សកម្មភាពរបស់សមាគមមាតាធម្មជាតិរបស់លោកអាឡិច។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ