ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
កម្ពុជា

អ្នកវិភាគ​៖​ការ​និយាយ​​តាម​​អារម្មណ៍ ​និង​​ចោទ​ប្រកាន់​​គ្មាន​​មូលដ្ឋាន​ ជា​ការ​​នាំ​​គ្រោះថ្នាក់​​មក​​ដាក់​ខ្លួន​

media  
អ្នក​ទាំងពីរ​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដោយសារ​តែ​ចោទប្រកាន់​និង​ប្រមាថ​ជីវិត​នាយករដ្ឋ​មន្រ្តី​

ម្សិលមិញ អាជ្ញាធរ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ចោទ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា បានសម្លាប់​លោក​បណ្ឌិត​កែម ឡី ។ ចំណែក​នៅ​ព្រឹក​នេះ​វិញ អាជ្ញាធរ​ក៏បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ទៀត​ព្រោះ​ប្រមាថកាតទាន​ជីវិត​ដោយ​គំរាម​បាញ់សម្លាប់​នាយករដ្ឋមន្ត្រី។ ទង្វើ​របស់​ពួកគេ​ទាំងពីរ​នេះ​សុទ្ធតែ​ធ្វើឡើង​តាម​ហ្វេ​ស​ប៊ុ​ក។ អ្នកវិភាគ​នៅ​កម្ពុជា​យល់ថា ទង្វើ​នាំ​ទុកដាក់​ខ្លួន​របស់​ពួកគេ​ទាំងពីរ​នេះ គឺ​កើត​ពី​ការនិយាយ​តាម​អារម្មណ៍ ព្រមទាំង​យល់ដឹង​ទាប​អំពី​ហ្វេ​ស​ប៊ុ​ក និង ប្រើ​សិទ្ធិ​ហួស​ព្រំដែន។

លោក​សូ ចន្ថា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​មើលឃើញ​នូវ​ចំណុចសំខាន់ៗចំនួន​បី​ដែល​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ទាំងពីរ​នាក់​ហ៊ាន​បញ្ចេញ​សារ​ប្រមាថកាតទាន​ជីវិត និង​ចោទប្រកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទាំង​ខុស​គ​ម្ល​ង​ច្បាប់​បែបនេះ។ ទី១ គឺ​ពួកគេ​នៅមាន​ចំណេះដឹង​ទាប​នៅឡើយ​ខាង​បច្ចេកវិទ្យា​ទាក់ទង​នឹង​ការប្រើប្រាស់​បណ្តេញ​សង្គម​ដូចជា​ហ្វេ​ស​ប៊ុ​ក​ជាដើម។ ទី​ពីរ គឺ​ដោយសារតែ​ពួកគេ​បានចាត់ទុក​ហ្វេ​ស​ប៊ុ​ក​ជា​កន្លែង​សម្រាប់​បញ្ចេញ​នូវ​អ្វីដែល​មាននៅ​ក្នុង​ចិត្ត និង​ទី​បី អាច​ដោយសារ​ពួកគេ​មិនមាន​ជំនឿ​លើ​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​ដូចជា​អាជ្ញាធរ និង​តុលាការ។ ម្យ៉ាងវិញទៀត ក៏​អាច​ដោយសារ​ពួកគេ​មិនសូវ​យល់​ពី​ទិដ្ឋភាព​ច្បាប់​ផងដែរ។

សម្រាប់​លោក​គិ​ន ភា​វិញ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ គិតថា បើ​ទោះ​ណា​ពួកគេ​មានចំណេះដឹង​ទាប​យ៉ាងណាក្តី ក៏​គួរ​ចេះ​គោរព​ជីវិត​អ្នក​ដៃ​ដែរ។ បណ្ឌិត​រូបនេះ​មិន​យល់ថា ពួកគេ​មិនមាន​ចំណេះ​បន្តិច​សោះ​ទេ ព្រោះ​ពួកគេ​ចេះ​តាមដាន​រឿង​សង្គម ហើយ​ថែមទៀត​ចេះ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​កទៀត។ ត្រង់ចំណុច​នេះ លោក​គិ​ន ភា​បន្ថែមថា ពលរដ្ឋ​ខ្មែរ​ខ្លះ​កំពុងតែ​ពុល​នឹង​ហ្វេ​ស​ប៊ុ​កដោយ​ជួនកាល​ប្រើប្រាស់​សិទ្ធិសេរីភាព​រប​ស់​ខ្លួន​ហួស​ព្រំដែន​ទៅទៀត​ដែលជា​ការនាំ​ទុក្ខម​កដា​ក់​ខ្លួន​ដោយ​ខ្លួនឯង។ បើតាម​លោក​គិ​ន ភា ការ​ប្រមាថកាតទាន​ជីវិត​អ្នកដទៃ​កុំថាឡើយ​ដល់​នាយករដ្ឋមន្ត្រី និង​ការចោទប្រកាន់​អ្នកដទៃ​ដោយ​គ្មាន​មូលដ្ឋាន​និង​ភ​ស្ត​តាង គឺ​ពុំគួរ​គប្បី​ធ្វើ​សោះឡើយ។

រីឯ​លោក​បណ្ឌិត​ឈ​ត ប៊ុន​ថង មន្ដ្រី​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​រាជបណ្ឌិតសភា​កម្ពុ​ជាយ​ល់​ថា ពួកគេ​បាន​ប្រើប្រាស់​កំហឹង និង​អារម្មណ៍​ជាង​ការគិត​ពិចារណា​ទើប​បណ្តាល​ឲ្យ​ធ្លាក់ខ្លួន​មានទោស​ដូច្នេះ។ បើតាម​បណ្ឌិត​រូបនេះ ប្រភព​នៃ​ទំនាស់​អារម្មណ៍​បែបនេះ គឺ​កើតឡើង​ដោយសារតែ​រឿងរ៉ាវ​ខ្លះ​នៅក្នុង​សង្គម​មិនទាន់​ដោះស្រាយបាន​ហើយ​អូសបន្លាយ​ពេលវេលា។ លោក​ឈ​ត ប៊ុន​ថង ក៏​ដូច​លោក​សូរ ចន្ថា​ដែរ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច​គួរតែ​បង្ហាញ​ពី​ដំណើរការ​នៃ​រឿង​ខ្លះ​ដល់​ពលរដ្ឋ​ឲ្យ​បានដឹង និង​បាត់​ចម្ងល់​ដែលជា​មា​គា​មួយ​អាច​នាំ​ពួកគេ​គេច​ផុតពី​ការបញ្ចេញ​ការយល់ឃើញ​ខុសពី​ការពិតហើយ​នាំ​ដល់​ការ​មានទោស​ទៀត។

លោក​បណ្ឌិត​គិ​ន ភា​វិញ យល់ថា អ្វីដែល​ពួកគេ​បានធ្វើ គឺ​ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ។ លោក​អះអាង​ទៀតថា ការអនុវត្ត​របស់​អា​ជ្ញា​ធរ​ក៏ដូចជា​តុលាការ​ចំពោះ​ទង្វើ​របស់​ពួកគេ មិនមែនជា​រឿង​ធ្ងន់ធ្ងរ​ទេ តែ​វា​គឺជា​សារ​មួយ​ដើម្បី​ព្រមាន​ដល់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដទៃទៀត កុំ​ឲ្យ​ចេះតែ​ហ៊ាន​ធ្វើ​ឲ្យ​ខូច​បរិយាកាស​សង្គម និង​បាត់​នូវ​សីលធម៌​សង្គម។

ដើម្បី​ជៀសវាង​ការនាំ​ទុក្ខ​មក​ដាក់ខ្លួន លោក​បណ្ឌិត​ឈ​ត ប៊ុន​ថង បានផ្តល់​ជា​គតិ​ថា ពលរដ្ឋ​ខ្មែរ​ជាពិសេស​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​គួរតែ​ដឹងថា អ្វី​ទៅ​សិទ្ធិ​បញ្ចេញ​មតិយោបល់ ហើយ​អ្វី​ទៅជា​ការចោទប្រកាន់ និង​អ្វី​ទៅជា​បង្ហាញ​ការពិត។ បើតាម​លោក​ឈ​ត ប៊ុន​ថង បើ​មិន​បានដឹង​ច្បាស់​ហើយ​បញ្ចេញមតិ​នោះ វា​នឹងធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់។ លោក​បណ្ឌិត​បាន​សង្កត់​ធ្ងន់​ថា ការនិយាយ​តាម​អារម្មណ៍ វា​អាច​នាំមក​នូវ​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​ប៉ះពាល់​ដល់​អ្នកដទៃ​ផង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ