អានតួអត្ថបទ
កម្ពុជា

សៀវភៅ​​អប់រំ​​ស្តីពី​​ការ​ប្រឆាំង​​អំពើ​ពុករលួយ​​ត្រៀម​​សម្រាប់​​បញ្ចូល​​ក្នុង​​កម្មវិធី​សិក្សា​​ឆ្នាំ​ថ្មី​

ក្រុមការងារ​រៀបចំ​សៀវភៅ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​កំពុង​ត្រៀម​បញ្ចូល​សៀវភៅ​នោះ ទៅក្នុង​កម្មវិធី​អប់រំ​ចំណេះ​ទូទៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ នៅ​ទូទាំងប្រទេស​កម្ពុជា សម្រាប់​បវេសនកាល​ថ្មី។ ការអះអាង​ដូច្នេះ​របស់​អ្នកនាំពាក្យ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បង្រៀន​សាកល្បង​នូវ​មេរៀន​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​សម្រាប់​ថ្នាក់​ទី៧ ទី៨ និង​ទី៩ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពីដើម​ខែមីនា​នេះ។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បើក​ការ​បង្រៀន​សាកល្បង​សៀវភៅ​អប់រំ​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បើក​ការ​បង្រៀន​សាកល្បង​សៀវភៅ​អប់រំ​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ @អង្គភាពប្រឆាំងអំពើពុករលួយ
ផ្សាយពាណិជ្ជកម្ម

ចាប់ពី​ឆ្នាំ​សិក្សា​ថ្មី២០១៥-២០១៦ទៅ សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី៧ដល់​ថ្នាក់​ទី៩ នឹង​ចាប់ផ្តើម​រៀន​មុខវិជ្ជា​ថ្មី​មួយ៖ នោះ​គឺ​ការប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា។ នេះ​បើ​យោងតាម​លោក រស់ សា​លីន អ្នកនាំពាក្យ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា។

សៀវភៅ​អប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​សម្រាប់​ក​ម្រិ​ត​មធ្យមសិក្សា​បឋម​ភូមិ ស្ថិតក្នុង​ការរៀបចំ​ប​ញ្ច​ប់ បន្ទាប់ពី​ក្រុមការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បង្រៀន​សាកល្បង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃទី០៣ និង​ទី០៤ ខែមីនា ឆ្នាំ២០១។
មេរៀន​ទាំង១២នៅក្នុង​សៀវភៅពុម្ព​ថ្មី​នោះ មាន​គោលបំណង​ជាអាទិ៍ ធ្វើឱ្យ​សិស្ស​ស្មោះត្រង់ មាន​វិន័យ​ខ្លួនឯង យល់​និង​គោរព​ច្បាប់ ចេះ​ត្រិះរិះ​ពិចារណា និង​អាច​ជ្រើសរើស​អ្វីដែល​ល្អ​សម្រាប់​ខ្លួន គ្រួសារ និង​សង្គមជាតិ។

ជាក់ស្តែង ក្នុងចំណោម​មេរៀន​ទាំង១២នោះ សៀវភៅ​អប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​សម្រាប់​ថ្នាក់​ទី៧ ទី៨ និង​ទី៩ និយាយ​អំពី៖ ១) ការទទួលខុសត្រូវ ២) ស្វ័យគ្រប់គ្រង ៣) ការយក​ឈ្នះ​សម្ពាធ​ពី​មិត្តភក្តិ ៤) មាន​ប្រា​ក់មានអ្វី​គ្រប់យ៉ាង​ឬ? ៥) ជម្រើស​ត្រឹមត្រូវ ៦) ហ៊ាន​និយាយថា​ទេ ៧) ស្របច្បាប់​និង​មិន​ស្របច្បាប់ យុត្តិធម៌​និង​អយុត្តិធម៌ ៨) ការចូលរួម​បង្ការ​និង​ទប់ស្កាត់​អំពើពុករលួយ ៩) ទំនាស់​ជាមួយ​ខ្លួនឯង ១០) លក្ខណៈវិនិច្ឆ័យ​ការងារ ១១) សុចរិត​ភាព និង១២) ការអប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ។

ក្រសួង​អប់រំ យុវជន និង​កីឡា ត្រៀម​គ្រូ​សម្រាប់​ការអប់រំ​មុខវិជ្ជា​ថ្មី​នេះ ក្រោយពី​គ្រូបង្វឹក​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​បណ្ដុះបណ្តាល​គ្រូ​បង្គោល​នៅ​សាលា​គរុកោសល្យ​ភ្នំពេញ​និង​ភូមិភាគ​ទាំងអស់។ នេះ​បើ​យោងតាម​លោក រស់ សា​លីន ដែល​បាន​បញ្ជាក់ដែរថា សាលារៀន​មធ្យមសិក្សា​បឋមភូមិ​ទូទាំងប្រទេស​មាន«មូលដ្ឋាន»សម្រាប់​បង្រៀន​អំពី​ការប្រឆាំង​អំពើពុករលួយ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ