ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
កម្ពុជា

ក្រុម​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ធ្វើ​យុទ្ធនា​ការ​ពាក់​ស្រោម​មុខ​ខ្មៅ​ក្រោម​ហេតុ​ផល​ទាម​ទារ​សេរី​ភាព​

media  
យុទ្ធនាការ​របស់​ពលករ​ខ្មែរ​មួយក្រុម​នៅកូរ៉េ​ខាង​ត្បូង​ @Yim Sinorn

​«សូម​កូន​ខ្មែរ​ក្រោក​ឡើង ប្រយុទ្ធ​ដើម្បី​សេរី​ភាព» គឺ​ជា​ឈ្មោះ​យុទ្ធនា​ការ​របស់​ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង តាម​រយៈ​បណ្តាញ​ហ្វេសប៊ុក​ ខណៈ​លោក សម រង្ស៊ី ប្រកាស​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​កម្ពុជា​នៅថ្ងៃ​៩​វិច្ឆិកា​ខាង​មុខ​។ ​យុទ្ធនាការ​នេះ​ធ្វើ​ដោយ​អ្នក​ចូល​រួម​ម្នាក់​ៗ​សុទ្ធ​តែ​ពាក់​ស្រោម​មុខ​ពណ៌​ខ្មៅ ​គឺ​ដូច​នឹង​អ្វី​ដែល​ក្រុម​បាតុករ​នៅ​ទីក្រុង​ហុង​ធ្វើ​បាតុកម្ម​រាប់ខែ​មក​នោះដែរ​។​ ប៉ុន្តែ ពី​ខាង​រដ្ឋាភិបាល​កម្ពុជា​វិញ បាន​ចាត់​ទុក​យុទ្ធនា​ការ នេះ​ថា​ធ្វើ​ឡើង ​ដោយ​ក្រុម​ពលករ​«មួយ​ក្តាប់​តូច»​ដែល​ចាញ់​បោក​អ្នក​នយោបាយ​បក្ស​ប្រឆាំង។

លោក យឹម ស៊ីណន តំណាង​ចលនា​យុវជន​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់ថា យុទ្ធនា​ការ​ពាក់​ស្រោម​មុខ​ពណ៌​ខ្មៅនេះ​ គឺ​ចាប់​ផ្តើម​ធ្វើ​កាល​ពី​ថ្ងៃ​អាទិត្យ​២៩​កញ្ញា​រហូត​ដល់​ថ្ងៃ​៩​វិច្ឆិកា ជា​ពេល​កំណត់​ដែល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​មក​ដល់​កម្ពុជា​។

ថ្វី​ត្បិត​យុទ្ធនា​ការ​តាម​ហ្វេសប៊ុក​នេះ ទើប​តែ​កើត​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង តែ លោក យឹម ស៊ីណន អះ​អាង​ថា នេះ​ជា​យុទ្ធនាការ«សកល»​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភព​លោក ​ជាពិសេស​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។

ជា​កត់​សំគាល់​ យុទ្ធនា​ការ​ពាក់​ស្រោម​មុខ​ខ្មៅ​បែប​នេះ​ គឺ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​ក្រុម​បាតុករ​នៅទី​ក្រុង​ហុង​ធ្វើ​ឡើង​រាប់​ខែ​មក​នេះ ដើម្បី​ទាម​ទារ​ឲ្យ​មេដឹកនាំ​ក្រុង​ហុងកុង​ចុះ​ចេញ​ពី​តំណែង​នោះដែរ​។ ​ប៉ុន្តែ​មេដឹក​នាំ​យុទ្ធនា​ការ​របស់​ពលករ​ខ្មែរ​ នៅ​កូរ៉េ​ខាង​ត្បូង ​អះអាងថា ការ​ជ្រើស​រើស​វិធី​សាស្ត្រ​តស៊ូ​មតិ​បែប​នេះ គឺ​ជា​ការ​គិត​ឃើញ និង​សម្រេច​ជា​រួម​របស់​ក្រុម​យុវជន​ខ្មែរ​នៅកូរ៉េ ​ពោល​មិន​បាន​យក​គំរូតាម​ក្រុម​បាតុករ​នៅហុង​កុង​នោះ​ឡើយ​។

ពី​ខាង​រដ្ឋាភិបាល​កម្ពុជា​វិញ​មិន​ឲ្យ​តម្លៃ​សោះឡើយ​ចំពោះ​យុទ្ធនាការ​បែបនេះ​របស់​ពលករ​ខ្មែរ​ដែល​មាន​និន្នា​ការ​គាំទ្រ​បក្ស​ប្រឆាំង​។​ លោក ឡុង ឌីម៉ង់ ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​តាម​តេឡេ​ក្រាម​ថា​ យុទ្ធនា​ការ​របស់​ពលករ​ខ្មែរ​«មួយ​ក្រុម​តូច​នេះ» ​គឺ​ធ្វើ​ឡើង​តាម​លំនាំ​បាតុករ​នៅទីក្រុង​ហុងកុង ដោយ​លោកថា​ អ្នក​ទាំង​នោះ​ចាញ់​បោក​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​ត្រូវ​តុលាការ​រំលាយ​ចោល​។​ លោក ឡុង ឌីម៉ង់ ចាត់​ទុក​សកម្មភាព​នេះ​ថា​ជា​ទង្វើ​ខុស​ច្បាប់​។​ប៉ុន្តែ​ការ​ធ្វើ​យុទ្ធនាការ​ដោយ​ពាក់​ម៉ាស់​ពណ៌ខ្មៅ​បែប​នេះ ​ត្រូវ​បាន ​លោក យឹម ស៊ីណន ពន្យល់ថា ដើម្បី​ការ​ពារ​សុវត្ថិភាព​អ្នក​ទាំង​នោះ និង​ជំរុញ​ឲ្យ​ពួកគេ​ហ៊ាន​បញ្ចេញ​មតិ​និង​រិះគន់​ចំណុច​មិន​ល្អ​របស់​រដ្ឋាភិបាលសព្វ​ថ្ងៃ​ប្រាប់​ទៅ​ពិភព​លោក​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ