លោក ផៃ ស៊ីផាន៖តាមរយៈគម្រោងផ្សារបន្លែ តំបន់បឹងតាមោក នឹងក្លាយជាតំបន់សេដ្ឋកិច្ចនិងទេសចរថ្មីរបស់កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៤
លោក ផៃ ស៊ីផាន បានឆ្លើយតបនឹងសេចក្តីព្រួយបារម្ភនានា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមជាគោលការណ៍កាត់ដីចំនួន២០ហិកតានៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីសារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកនេះ។ សូមជម្រាបជូនថា បឹងតាមោកឬបឹងទំនប់កប់ស្រូវ ជាបឹងធម្មជាតិមួយ ស្ថិតនៅក្នុង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បតិ្តរបស់រដ្ឋ ដែលមានផ្ទៃដីសរុបប្រមាណ ៣២៣៩ហិកតា សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ។ បើតាមលោក ផៃ ស៊ីផាន តាមរយៈគម្រោងខាងលើនេះ នឹងប្រែក្លាយតំបន់បឹងតាមោក ទៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ថ្មីរបស់កម្ពុជា។