បទសម្ភាស
លោកអេង ឆៃអ៊ាង៖ “គណបក្សនយោបាយមួយ មិនអាចបង្គាប់បញ្ជាគណបក្សមួយបានទេ”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤០
គិតមកដល់ពេលនេះ មេឃុំ-ចៅសង្កាត់ជាច្រើនរយមកពីគណបក្សប្រជាជនកម្ពុជាបានផ្តិតមេដៃចេញសេចក្តីថ្លែងការណ៍ថ្កោលទោសគណបក្សសង្គ្រោះជាតិចំពោះពាក្យស្លោកថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សកាន់អំណាចបានប្រកាសប្តឹងគណបក្សប្រឆាំងធំជាងគេមួយនេះទៅតុលាការ។ ប៉ុន្តែអនុប្រធានគណបក្សសង្គ្រោះជាតិលោក លោកអេង ឆៃអ៊ាងដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង បានអះអាងថា គណបក្សប្រជាជនកម្ពុជាមិនអាចបង្គាប់បញ្ជាគណបក្សសង្គ្រោះជាតិធ្វើអ្វីតាមតែចិត្តនោះទេ។