អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សេចក្តី​សម្រេច​របស់ IPU មិន​មាន​អំណាច​ចាប់​បង្ខំ តែ​ជា​សម្ពាធ​ការ​ទូត

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​អន្តរសភា (IPU) កាល​ពី​ថ្ងៃ​ទី ១៨ តុលា បាន​ចេញ​សេចក្តី​សម្រេច​មួយ​ស្តី​ពី​កម្ពុជា ដោយ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង លោក កឹម សុខា ប្រធាន​អតីត​គណបក្សសង្គ្រោះជាតិ និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។ ទាក់ទង​នឹង​សេចក្តី​សម្រេច​របស់ IPU នេះ លោក ឈាង វណ្ណារិទ្ធិ ប្រធាន​វិទ្យា​ស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ពី​គោលនយោបាយ បាន​ពន្យល់​ថា សេចក្តី​សម្រេច​នេះ មិន​មាន​ន័យ​ចាប់​បង្ខំ​ឲ្យ​កម្ពុជា​អនុវត្ត​តាម​នោះទេ។ ប៉ុន្តែ​បើ​ទោះ​បី​ជា​វា​មិន​មាន​អំណាច​ចាប់​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​តាម​មែន ប៉ុន្តែ​វា​អាច​ជាសម្ពាធ​ការ​ទូត​មួយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាក់​មុខ​បាក់​មាត់​នៅ​លើ​ឆាក​អន្តរជាតិ។ តើ​ហេតុ​អ្វី? 

រូបភាព៖ ​តំណាង​សភា​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រជុំ​IPU
រូបភាព៖ ​តំណាង​សភា​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រជុំ​IPU @កាសែតរស្មីកម្ពុជា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ