ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកឃ្លាំមើលថា «ទោះជាខ្នងបង្អែក តែចិនក៏បានប្រយោជន៍ពីខ្មែរមិនតិចដែរ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០០
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចាត់ទុកចិនជាខ្នងបង្អែករបស់កម្ពុជា។ ហើយថា ជំនួយរបស់ចិន បានជួយពង្រឹងឯករាជ្យជាតិរបស់កម្ពុជា។ សូមបញ្ជាក់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងជំនួបជាមួយអនុប្រធានសភាតំណាងប្រជាជនចិន លោក ចាង ឈុនហ្ស៊ាន កាលពីថ្ងៃទី២វិច្ឆិកា។ ប៉ុន្តែយ៉ាងណាសម្រាប់អ្នកឃ្លាំមើលបញ្ហានយោបាយនិងសង្គមលើកឡើងថា កម្ពុជាមិនគួរមានមោទនភាពពេកទេចំពោះចិន។ មិនមានមោទនភាពដោយសារតែចិន ក៏ទទួលបានប្រយោជន៍មិនតិចដែរពីកម្ពុជា។