បទសម្ភាស
លោក អាត់ ធន់៖ អ្នកនយោបាយគួរជជែកតាមបច្ចេកទេសដើម្បីរក្សាEBAជាជាងយកឈ្នះ-ចាញ់រៀងខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ ទាក់ទងការដែលសហភាពអឺរ៉ុបទុកពេលមួយខែឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបនឹងរបាយការណ៍ស្តីពីនីតិវិធីព្យូប្រព័ន្ធអនុគ្រោះពន្ធ មេដឹកនាំសហជីពរូបនេះយល់ថា វាជាឱកាសចុងក្រោយសម្រាប់កម្ពុជាឆ្លើយតប។ បើតាម លោក អាត់ ធន់ ក្នុងឱកាសដ៍ខ្លីនេះ លោកស្នើថា អ្នកនយោបាយនៅកម្ពុជាគួរតែជជែកតាមលក្ខណៈបច្ចេកទេសដើម្បីរក្សាEBA ជាជាងប្រកួតគ្នាយកឈ្នះ-ចាញ់រៀងៗខ្លួន។