ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើបញ្ហា EBA និងលំហូរមូលធនច្រើនពីចិនមកកម្ពុជា ជាកត្តាធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាថមថយ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤១
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃពុធម្សិលមិញ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា ថមថយមកនៅជិត៧ភាគរយ ក្នុងរយៈពេល៣ឆ្នាំខាងមុខ គឺឆ្នាំ២០១៩ ២០២០ និង២០២១។ ការថមថយនេះ ត្រូវបានធនាគារពិភពលោក យោងទៅលើកត្តាមួយចំនួនដូចជាការប្រកាសព្យួរបណ្តោះអាសន្ត នៃការអនុគ្រោះពន្ធសហភាពអឺរ៉ុបសម្រាប់កម្ពុជា(EBA) និងកត្តាពឹងផ្អែករបស់ប្រទេសកម្ពុជាខ្លាំងទៅលើលំហូរចូលមូលធនពីប្រទេសចិនជាដើម។ ជុំវិញបញ្ហានេះ អ្នកសេដ្ឋកិច្ចនានានៅក្នុងប្រទេសកម្ពុជា បានមើលឃើញផ្សេងៗគ្នា។