បទយកការណ៍
ការយឺតយ៉ាវចុះបញ្ជីដីសមូហភាពបង្កើនក្តីបារម្ភដល់ជនជាតិដើមភាគតិច
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១១
ក្រុមជនជាតិដើមភាគតិចនិងភាគីពាក់ព័ន្ធជាង៣០០នាក់ មកពីទូទាំងប្រទេសកម្ពុជា បានជួបប្រជុំគ្នានៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ នៅទីក្រុងភ្នំពេញ ដើម្បីរៀបចំផែនការអភិរក្ស និងអភិវឌ្ឍជនជាតិដើមភាគតិចនៅកម្ពុជា។ អ៊ឹង ប៊ុនថន ដែលបានចូលរួមស្តាប់វេទិកាសាធារណៈនោះ បានសាកសួរជនជាតិដើមភាគតិចជាច្រើននាក់អំពីតម្រូវការជាអទិភាព និងបញ្ហាប្រឈមរបស់ពួកគេ។ តម្រូវការចំបងរបស់ជនជាតិដើមភាគតិចនៅកម្ពុជាក្នុងសម័យកំពុងអភិវឌ្ឍនេះ គឺការចុះបញ្ជីដីសមូហភាព។