ភរិយា លោក ស៊ីន ស៊ីសាមុត ចង់ឲ្យកសាងរូបសំណាកស្វាមី និងរក្សាកេរ្តិ៍ឈ្មោះរបស់លោកកុំឲ្យបាត់បង់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤១
អ្នកស្រី ខាវ ថងញ៉ុត ជាភរិយាអធិរាជ្យសំឡេងមាស លោក ស៊ីន ស៊ីសាមុត បានបង្ហាញក្តីបារម្ភរបស់គាត់កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ នៅគ្រាដែលគាត់អាយុកាន់ច្រើន និងមានជំងឺប្រចាំកាយផងនោះ។ នៅពេលផ្តល់សម្ភាសដល់អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិRFI ពេលចុះទៅដល់ខេត្តស្ទឹងត្រែងកាលពីសប្តាហ៍មុន ស្រ្តីអាយុ៨០ឆ្នាំរូបនេះ ចង់ឲ្យស្ថាប័នពាក់ព័ន្ធឬ អង្គការមនុស្សធម៌ ជួយកសាងរូបសំណាកស្វាមីរបស់គាត់ទុកឲ្យក្មេងជំនាន់ក្រោយស្គាល់ និងជាការចងចាំស្នាដៃនិពន្ធបទចម្រៀង ក៏ដូចជាទឹកដមសំឡេងរបស់អធិរាជ្យសំឡេងមាស គឺ លោក ស៊ីន ស៊ីសាមុត។