ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

កសិករចិញ្ចឹមត្រី លោក សាន ឡាស់៖«ត្រី​ចិញ្ចឹម​បែប​ធម្មជាតិ​មាន​គុណភាព​ជាង​ត្រីចិញ្ចឹម​សម្រាប់​នាំ​ចេញ និង​នាំ​ចូល»

កសិករចិញ្ចឹមត្រី លោក សាន ឡាស់៖«ត្រី​ចិញ្ចឹម​បែប​ធម្មជាតិ​មាន​គុណភាព​ជាង​ត្រីចិញ្ចឹម​សម្រាប់​នាំ​ចេញ និង​នាំ​ចូល»
 
រូបភាព៖ កសិករចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ លោក​ សាន ឡាស់ រស់នៅក្នុងខេត្តព្រៃវែង @kimhong

កាល​ពី​ដើម​សប្ដាហ៍ ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក GEORGE ED​GAR បាន​ចុះ​ទៅ​កាន់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារី​វប្បកម្ម​ទឹក​សាប​បាទី ស្រុក​ពាមរក៍ ខេត្តព្រៃវែង។ ទីនេះ​គឺ​ជា​កន្លែង​បង្កាត់​ពូជ និង​ភ្ញាស់​កូន​ត្រី​ធំ​ជាង​គេ​លំ​ដាប់​ទី២ នៅ​កម្ពុជា។

ឆ្លៀត​ពេល​នោះ អេង គីមហុង​ អ្នក​កាសែត​វិទ្យុ​បារាំង​បាន​ជួបជាមួយ​កសិករ​ចិញ្ចឹម​ត្រី​មា្នក់​ដែល​អញ្ជើញ​មក​ទទួល លោកឯក​អគ្គរដ្ឋ​ទូត​សហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា ​លោក សាន ឡាស់ បាន​ចែក​រំលែក​បទ​ពិសោធន៍​ចិញ្ចឹម​ត្រី​ទៅ​កាន់ពលរដ្ឋ​ឯទៀត ដើ​ម្បី​ចាប់​យក​របប​នេះ​ជំនួស​ឲ្យ​ការ​ធ្វើ​ចំណាក​ស្រុក។ កសិករ​ចិញ្ចឹម​ត្រីរូប​នេះ ក៏​បាន​រំឭក​ទៅ​ពលរដ្ឋ​ថា ការ​ទទួល​ទាន​ត្រី​ដែល​ចិញ្ចឹម​តាម​បែប​ធម្មជាតិ​មានគុណភាព​ជាង​ត្រី​ចិញ្ចឹម​សម្រាប់​នាំ​ចេញ និង​ត្រី​នាំចូល។

សូមបញ្ជាក់ថា មួយ​ផ្នែក​នៃ​វិស័យ​ជលផល​របស់​ខ្មែរ​ទទួល​បាន​ថវិកា​៧​លាន​៣​សែន​អឺរ៉ូពី​សហភាព​អឺរ៉ុប ខណៈ​វិស័យ​កសិកម្ម​ទាំង​មូល​ទទួល​បាន​ថវិកា​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ចំនួន​​២០​លាន​អឺរ៉ូ​។

 

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ