អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​គួរ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​លើ​ទឹក​ដី​កម្ពុជា​ដែរ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

«កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ អព្យា​ក្រឹត្យ​អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ» នេះ​គឺ​ជា​ការ​ឆ្លើយ​តប​របស់​​ក្រសួង​ការពារជាតិ​កម្ពុជា​ទៅ​នឹង​ព័ត៌មាន​បរទេស​ដែល​ចុះ​ផ្សាយ​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​មួយ រវាង​ចិន និង អាមេរិក។ សារព័ត៌​មាន​Asia Times អះអាង​ទៀត​ថា នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ផែ​សំចត​ទឹក​ជ្រៅ​វិនិយោ​គ​ដោយ​ចិន នឹង​លេច​ខ្លួន​ឡើង​ប្រប​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង ហើយ​នឹង​ក្លាយ​ជា​មូល​ដ្ឋាន​​យោធា ដែល​ចិន​ប្រើប្រាស់​សម្រាប់​សំចត​នាវា​ចម្បាំង។ យ៉ាង​ណាក៏​ដោយ ក្រសួង​ការពារជាតិ​បាន​ប្រកាស​ជំហរ​ថា កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​បរទេស​ណា​មួយ ប្រើ​ប្រាស់​ទឹក​ដី​របស់​ខ្លួន​ធ្វើ​ជា​មូល​ដ្ឋាន​យោធា​ឡើយ។ មូលដ្ឋាន​ទ័ព​បរទេស​គ្មាន​ចែងក្នុង​រដ្ឋ​ធម្ម​នុញ្ញ​​របស់​កម្ពុជា​ឡើយ។ ប៉ុន្តែ​ក្រោយ​ការ​ចុះផ្សាយ​និង​ការ​ចេញ​មុខ​បដិសេធ សំណួរ​បាន​ចោទ​ឡើង​ថា គួរ​មាន​មូលដ្ឋាន​ទ័ព​បរទេស​នៅ​លើ​ទឹក​ដី​កម្ពុជា​ដែរ​ទេ?         

រូបតំណាង៖ កម្ពុជាសម្រេច​ដក​កង​ទ័ព​​ជាលើក​ទី១ចេញពី​​តំបន់​​ព្រំដែន​​ប្រាសាទ​​ព្រះវិហារ​ នាពេលកន្លងមក
រូបតំណាង៖ កម្ពុជាសម្រេច​ដក​កង​ទ័ព​​ជាលើក​ទី១ចេញពី​​តំបន់​​ព្រំដែន​​ប្រាសាទ​​ព្រះវិហារ​ នាពេលកន្លងមក @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ