តើគួរមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាដែរទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៦
«កម្ពុជាជារដ្ឋឯករាជ្យ អព្យាក្រឹត្យអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ» នេះគឺជាការឆ្លើយតបរបស់ក្រសួងការពារជាតិកម្ពុជាទៅនឹងព័ត៌មានបរទេសដែលចុះផ្សាយថា កម្ពុជាកំពុងស្ថិតនៅចំណុចកណ្ដាលនៃសង្គ្រាមត្រជាក់ថ្មីមួយ រវាងចិន និង អាមេរិក។ សារព័ត៌មានAsia Times អះអាងទៀតថា នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ផែសំចតទឹកជ្រៅវិនិយោគដោយចិន នឹងលេចខ្លួនឡើងប្របមាត់សមុទ្រនៃខេត្តកោះកុង ហើយនឹងក្លាយជាមូលដ្ឋានយោធា ដែលចិនប្រើប្រាស់សម្រាប់សំចតនាវាចម្បាំង។ យ៉ាងណាក៏ដោយ ក្រសួងការពារជាតិបានប្រកាសជំហរថា កម្ពុជាមិនបានអនុញ្ញាតឲ្យបរទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើជាមូលដ្ឋានយោធាឡើយ។ មូលដ្ឋានទ័ពបរទេសគ្មានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាឡើយ។ ប៉ុន្តែក្រោយការចុះផ្សាយនិងការចេញមុខបដិសេធ សំណួរបានចោទឡើងថា គួរមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជាដែរទេ?