អានតួអត្ថបទ
បទយកការណ៍

ភ្លៀង​ធ្លាក់៖​ពលរដ្ឋរស់​នៅ​ផ្នែក​ខាង​ក្រោម​នៃបណ្ដោយ​លូ ​បឹង​ត្របែក​រង​គ្រោះ​ព្រោះ​ការ​ចោល​សំរាម​ពីខាងលើ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្លៀង​ធ្លាក់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ គេ​សង្កេត​ឃើញសំរាម​បាន​អណ្ដែត​ឡើង​យ៉ាង​ស​ព្រាត​​ពេញ​ប្រឡាយ​លូ​បឹង​ត្របែក។ ប្រឈម​នឹង​បញ្ហា​នេះ ពលរដ្ឋ​មួយ​ចំនួន​រស់​នៅផ្នែក​ខាង​ក្រោម​នៃ​បណ្ដោយ​លូ​បឹង​ត្របែក​រអ៊ូរ​ថា ពួក​គេ​កំពុង​រង​គ្រោះ​ដោយ​ការ​ចោល​សំរាម​​ពី​អ្នក​រស់​នៅ​ផ្នែក​ខាង​លើ។ ដូច្នេះ​ហើយ​ពលរដ្ឋ​ទាំង​នោះ បាន​ស្នើ​ឲ្យ​ពលរដ្ឋគ្នា​ឯង​ជួយ​ទុក​ដាក់​សំរាម​ឲ្យ​មាន​របៀប​ពោល​គឺ​កុំ​បោះ​ចូល​ប្រឡាយ នាំឲ្យខូច​សោ​ភ័ណ​សាធារ​ណៈ​។ នេះ​បើ​និយាយ​ជា​មួយ​រួម តែ​បើ​និយាយ​ដោយ​ឡែក​សំរាមទាំង​នេះ​បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ផងដែរ។   

រូបភាព៖ សំរាម​ដែល​អណ្ដែត​ឡើង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​ម្ដុំ​បឹង​ត្របែក
រូបភាព៖ សំរាម​ដែល​អណ្ដែត​ឡើង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​ម្ដុំ​បឹង​ត្របែក @FB សាលារាជធានីភ្នំពេញ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ