អានតួអត្ថបទ
បទយកការណ៍

ការ​ឆ្លង​ជំងឺ​អេដស៍​នៅ​ឃុំ​រការ​ធ្វើឲ្យ​ពលរដ្ឋ​បាក់ទឹកចិត្ត​លែង​គិត​ពី​ជីវភាព​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ករណី​ឆ្លង​ជំងឺ​អេដស៍​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រការ​ ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ករណី​ចម្លែក​ និង​រន្ធត់​។ រន្ធត់​ពីព្រោះ​មាន​គ្រួសារ​ខ្លះ​មាន​សមាជិក​គ្រួសារ​ច្រើន​នាក់​បាន​ឆ្លង​ជំងឺ​។ ​បើ​តាម​ជំនួប​មួយ រវាង​គណៈកម្មការ​ជំនាញ​រដ្ឋសភា ​និង​ក្រសួង​សុខាភិបាល​ បាន​បង្ហា​ញ​ថា​ប្រជាពលរដ្ឋ​ អ្នក​ផ្ទុក​ជំងឺ​កំពុង​បាក់​ទឹកចិត្ត​លែង​ចង់​ចេញ​ប្រកប​របរ​ស្រែ​ចម្ការ​ ទៀត​ហើយ​។ ​ប្រការ​នេះ ​បាន​បង្ក​ឲ្យ​មន្រ្តី​មាន​ក្តី​បារម្ភ​ដល់​ជីវភាព​ សុខភាព​​របស់​ប្រជាពលរដ្ឋ​​ឃុំ​រការ​ នៅ​ពេល​អនាគត​។​​

លោក​ស ខេង​ចុះ​សួរសុខទុក្ខ​ប្រជាជន​ដែល​រកឃើញថា មាន​ឆ្លងមេរោគអេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង
លោក​ស ខេង​ចុះ​សួរសុខទុក្ខ​ប្រជាជន​ដែល​រកឃើញថា មាន​ឆ្លងមេរោគអេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង ©AAC
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ