អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្ដី​បារម្ភ​របស់ លោក ហ៊ុន សែន មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ហ៊ុន សែន បាន​ដាក់​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ភាព​តាន​តឹង​បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេ​រិក នៅចំពោះមុខអង្គមហា​​សន្និ​បាត​​អង្គការ​​សហ​ប្រជា​ជាតិ​​លើក​ទី​​៧៣ ​​​នៅ​​ក្នុង​​បុរី​ញ៉ូវ​យ៉ក​ កាល​ពីថ្ងៃទី២៨កញ្ញា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​គូស​បញ្ជាក់ថា ភាព​តាន​តឹង​ដែល​បង្ក​ឡើង​ដោយ​មហាអំណាច​ពិភព​លោកទី​មួយ គឺ​នៅក្នុង​រង្វង់​ទំនាក់​ទំនង​ការ​ទូត និង​ជម្លោះ​ផ្ទៃ​ក្នុង​ជាច្រើន​កន្លែង​ដែល​កំពុង​កើតឡើង។ ជាក់ស្ដែងបញ្ហាសិទ្ធិមនុស្ស​នាពេល​បច្ចុ​ប្បន្ន​បាន​ក្លាយ​ជា​លេស ​សម្រាប់​ការ​លូក​ដៃ​ជ្រៀត​ជ្រែក ក្រោម​ស្លាក​ការពារ​សិទ្ធិ​នយោបាយ។ នេះ​បើ​តាម​លោក ហ៊ុន សែន ។ ចំពោះ​ការ​លើក​ឡើង​នេះ អ្នក​ជំនា​ញ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​យល់​ថា ជា​ការ​ដាស់​ស្មារតី​ដល់​ប្រទេស​មហា​អំណាច ឯទៀត​ឲ្យ​ពិចារណា​រាល់​វិធាន​ការ​របស់​ខ្លួន។ តែ​អ្នក​វិភាគ​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ពុំ​មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​របស់​អាមេរិក​មក​លើ​កម្ពុជា​ឡើយ។   

លោក ហ៊ុន សែន និងគណៈប្រតិភូ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
លោក ហ៊ុន សែន និងគណៈប្រតិភូ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ @FB/PM Hun Sen
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ