អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ៖« អ្នក​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​ខ្ញុំ​មិន​លើស​១០​ភាគរយ​នៃ​អ្នក​មក​ទទួល​ខ្ញុំ»

លោក ហ៊ុន សែន អះអាងថា អ្នក​ដែល​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​គឺ​មាន​តែ​ប្រហែល​១០%ប៉ុណ្ណោះ នៃ​ចំនួន​អ្នក​មក​គាំទ្រ​លោក​នៅ​ក្រៅ​ប្រទេស។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​ជំនួប​ជា​មួយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​បុរីញ៉ូវយ៉ក ថ្ងៃ​ទី​២៩​ខែ​កញ្ញា​ឆ្នាំ​២០១៨ ខណៈ​លោក​ប្រមុខ​រដ្ឋាភិបាល​ទៅ​ចូល​រួម​ប្រជុំ​​អង្គការ​សហ​ប្រជាជាតិ។ យ៉ាង​ណា​ក៏​ដោយ​លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ពី​ចំនួន​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ដែល​បាន​មក​ជួបលោក​ដោយ​ផ្ទាល់​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​វិញ លោក អេង ឆៃអ៊ាង អនុ​ប្រធាន​អតីតគណបក្ស​សង្រ្គោះជាតិ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា អ្នក​ដែល​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹងវត្ត​មាន​លោក ហ៊ុន សែន គឺ​មាន​ប្រហែល​៧០០​នាក់។ សូមស្ដាប់ប្រសាសន៍ លោក ហ៊ុន សែន ៖  

រូបភាព៖ លោក ហ៊ុន សែន ជួបជុំពលរដ្ឋខ្មែរនៅអាមេរិក
រូបភាព៖ លោក ហ៊ុន សែន ជួបជុំពលរដ្ឋខ្មែរនៅអាមេរិក @Samdech Hun Sen, Cambodian Prime Minister
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ