អានតួអត្ថបទ
បទសម្ភាស

លោក ជួប សុខចំរើន ៖ ពលរដ្ឋខ្មែរជាង​១ម៉ឺននាក់ កំពុង​​រស់នៅ​ដោយអត់ដឹង​ខ្លួនថា​ផ្ទុកមេរោគ​អេដស៍!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ​ គឺ​ លោក ជួប សុខចំរើន ដែល​ជា​​នាយកប្រតិបត្តិ​របស់​អង្គការ​ខាណា​។ ខាណា ​​ជា​អង្គការ​មួយ​ធ្វើការ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគអេដស៍​ និង​ជំងឺ​អេសដ៍​។​ នៅ​ថ្ងៃ​នេះ ​អង្គការ​ខាណា​ បាន​ដាក់​សម្ពោធ​ផែន​ការ​យុទ្ធសាស្ត្រ​រយៈពេល៥​ឆ្នាំ ហើយ​​ផ្សាយ​ចេញ​​របាយការណ៍ជំងឺអេដស៍​​ប្រចាំ​ឆ្នាំ២០១៥ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ លោក ជួប សុខចំរើន បានវិទ្យុបារាំងអន្តរជាតិRFI ​​ ថា សព្វ​ថ្ងៃ​ ព​លរដ្ឋ​ខ្មែរ មាន​អ្នក​ផ្ទុក​មេរោគអេដស៍​ ជាង​៧ម៉ឺន​៤ពាន់​នាក់។ នៅក្នុង​នោះ មាន​មនុស្ស​​ជាង​១ម៉ឺន​នាក់​ ដែលកំពុងរស់​នៅ​ដោយ​អត់​ដឹង​ខ្លួន​ថា​កំពុង​មាន​​ផ្ទុក​មេរោគអេដស៍ ហើយ​​មិន​ទាន់​ទៅ​ពិនិត្យ​ឈាម និង​ទៅ​​ទទួល​សេវា​ពន្យារជីវិតនៅឡើយ​ទេ​។ ដូច្នេះ​ តទៅនេះ សូម​ស្តាប់​បទ​សម្ភាស​រវាង ​ហេង ឧត្តម និងលោក ជួប សុខចំរើន ៖ 

លោក ជួប សុខចំរើន នាយកប្រតិបត្តិរបស់អង្គការខាណា
លោក ជួប សុខចំរើន នាយកប្រតិបត្តិរបស់អង្គការខាណា @HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ