លោក ហ៊ាន វណ្ណហន៖ វត្តមានរោងចក្រកែច្នៃដំឡូងមីថ្មីនឹងធ្វើឲ្យកសិករលែងបារម្ភពីទីផ្សារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤០
កម្ពុជានឹងមានរោងចក្រកែច្នៃម្សៅដំឡូងមីដំបូងគេ នៅក្នុងខេត្តក្រចេះ តាមរយៈទុនវិនិយោគរបស់ក្រុមហ៊ុនមួយមានឈ្មោះថា Green Leader (Cambodia) Co., Ltd មកពីហុងកុង។ លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មដែលជាភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងនៅយប់នេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុនហុងកុងនឹងបង្កើតរោង ចក្រ កែច្នៃដំឡូងមីឲ្យទៅជាម្សៅនេះ ឲ្យបាន២០កន្លែងនៅក្នុងប្រទេសកម្ពុជា នៅក្នុងរយៈ ពេល ៥ឆ្នាំខាងមុខទៀត។ តែជំហ៊ានដំបូងរោងចក្រនេះ ចេញដំណើរពីក្រចេះមកមុន សិន។ សម្រាប់ជំហ៊ានដំបូងនេះ លោក ហ៊ាន វណ្ណហន ជឿជាក់ថា រោងចក្រថ្មីនេះ នឹង ធ្វើឲ្យកសិករមួយចំនួនធំលែងជួបបញ្ហាតម្លៃទីផ្សារដូចពេលមុនទៀតហើយ។