អានតួអត្ថបទ
បទសម្ភាស

លោក ប៉ា ងួនទៀង៖ ក្បួន​ដង្ហែ​សព​លោក កែម ឡី រំពឹង​ថា​មាន​អ្នក​ចូល​រួម​កន្លះ​លាន​នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សព​លោក​បណ្ឌិត កែម ឡី នឹង​ត្រូវ​ដង្ហែ​ចេញ​ពី​វត្ត​ចាស់​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ ទៅ​កាន់​ខេត្ត​តាកែវ​ដែល​ជា​ស្រុក​កំណើត​របស់​លោក នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ហើយ​។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង លោក ប៉ា ងួនទៀង សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព បាន​ពន្យល់​ប្រាប់​ពី​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​ការងារ​ខ្លួន ក្នុង​ការ​រៀបចំ​ក្បួន​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ក៏​ដូច​ជា​ក្រម​សីលធម៌​ដែល​គណៈកម្មការ​បាន​ដាក់​ចេញ​ក្នុង​គោលដៅ​បញ្ចៀស​ឲ្យ​បាន​នូវ​ហិង្សា និង​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​ពី​សំណាក់​អ្នក​ចូល​រួម​។ អ្នក​ចូល​រួម​ហែ​សព ដែល​លោក ប៉ា ងួនទៀង រំពឹង​ទុក​ថា អាច​មាន​ចំនួន​រហូត​ដល់​ទៅ​កន្លះ​លាន​នាក់!

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យCCIM
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យCCIM @rfi/mesa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ