បទយកការណ៍
លោកអ៊ិន គង់ជិត៖ទោះត្រូវជាប់គុក ត្រូវលះបង់ជីវិតក៏នៅតែសប្បាយចិត្តធ្វើការជាអ្នកការពារសិទ្ធិមនុស្ស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៤
លោកអ៊ិន គង់ជិត គឺជាអ្នកសម្របសម្រួលការឃ្លាំមើលបញ្ហាសិទ្ធិមនុស្សរបស់អង្គការលីកាដូប្រចាំខេត្តកោះកុង។ នៅក្នុងវិស័យសិទ្ធិមនុស្ស មកដល់ពេលនេះ គាត់បានប្រឡូកខ្លួននៅក្នុងការងារជាអ្នកការពារសិទ្ធិមនុស្សជាង១០ឆ្នាំហើយ។ ជាង១០ឆ្នាំមកនេះ លោកអ៊ិន គង់ជិត បានពើបប្រទះនឹងបញ្ហាប្រឈមមួយចំនួន និងត្រូវរស់ឃ្លាតឆ្ងាយពីគ្រួសារថែមទៀត។ បើទោះជាបែបនេះក្តី ក៏អ្នកការពារសិទ្ធិមនុស្សវ័យរាងជ្រេបន្តិចរូបនេះ លើកឡើងថា លោកនៅតែសប្បាយចិត្តនឹងធ្វើវា ហើយធ្វើវារហូតទោះត្រូវជាប់គុក ឫត្រូវលះបង់ជីវិតក៏ដោយក៏លោកមិនស្ដាយក្រោយដែរ។