អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត​​ រស់ ​សុ​វាចា​​​៖​​ ​«​​ក្រសួង​​មាន​​ការ​​សោកស្តាយ​​ជា​​ពន់​​ពេក​​ចំពោះ​កំហុស​​ដោយ​​អ​​ចេតនា​​នេះ​​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ​នេះ ​ក្រសួង​អប់រំ​ បាន​បិទ​ប្រកាស​លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ឬ​បាក់​ឌុប​ ឡើង​វិញ ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​សំណាក់​បេក្ខជន​មួយ​ចំនួន​ថា​ពួក​គេ​បាន​បាត់បង់​ពិន្ទុ​លើ​មុខ​វិជ្ជា​គណិតវិទ្យា​។ ​ចំពោះ​បញ្ហា​នេះ ​ក្រសួង​អប់រំ ​បាន​ចេញ​សេចក្តី​ប្រកាស​ថា ​បណ្តាល​មក​ពី​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ ​ហើយ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​លោក​ បណ្ឌិត​រស់ សុ​វាចា​ ក៏​បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ផង​ដែរ ​ក្នុង​នាម​ក្រសួង​អប់រំ​។ ​តាម​លោក ​រស់ សុ​វាចា ​ទន្ទឹម​នឹង​សម្តែង​ការ​សោកស្តាយ ​ក្រសួង​នឹង​ទទួល​យក​ពាក្យ​រិះគន់​ដើម្បី​ស្ថាបនា ​ព្រមទាំង​បញ្ជាក់​ពី​ការ​ចៀស​វាង​រឿង​បែប​នេះ ​នៅ​ក្នុង​ការងារ​កំណែ​ទម្រង់​ក្រសួង​អប់រំ​ទៅ​អនាគត​។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា Visal/rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ