បទសម្ភាស
លោក អាត់ ធន់៖ «បើកម្ពុជាមិនបន្តកែប្រែចំណុចមួយចំនួនឲ្យប្រសើរទេ នោះនឹងត្រូវធ្លាក់ទៅក្នុងសវនាការនៃអង្គសន្និសីទនៅឆ្នាំក្រោយ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៤
កិច្ចប្រជុំលើកទី១០៨ នៃសន្និសីទអន្តរជាតិខាងការងារនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កំពង់ប្រព្រឹត្តទៅមិនទាន់ចប់នៅឡើយ។ លោក អាត់ ធន់ ប្រធានសភាពការងារកម្ពុជា ដែលបានចូលរួមនៅទីក្រុងហ្សឺណែវដែរនោះ បានឲ្យដឹងថាកិច្ចប្រជុំរបស់អង្គការ ILO ឆ្នាំនេះ កម្ពុជាបានរួចផុតពីការលើកទៅធ្វើសវនាការពេញអង្គរបស់អង្គសន្និសីទ ដោយសារប្រទេសនេះបានសន្យាថាធ្វើការកែប្រែចំណុចសំខាន់ៗមួយចំនួន ដែលទាក់ទងទៅនឹងការងារក្នុងប្រទេសកម្ពុជា។