លោក គឹម សន្តិភាព៖ គ្មានការលើកលែងឬបន្ថយទោសដល់អ្នកទោសគ្រឿងញៀន និងបទល្មើសសាហាវព្រៃផ្សៃ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៥
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃចន្ទស្អែកនេះ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក ខាងមុខនេះ។ តាមលោក គឹម សន្តិភាព គឺមានមានទណ្ឌិតសរុប ៥១២ នាក់ មានឈ្មោះក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគារចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤។ ប៉ុន្តែក្នុងនោះមិនមានអ្នកទោសនយោបាយឡើយ។ ចំណែក អ្នកទោសគ្រឿងញៀន និងអ្នកទោសដែលប្រព្រឹត្តិបទល្មើសសាហាវព្រៃផ្សៃក៏គ្មានការលើកលែងដែរ។