អ្នកវិភាគសម្លឹងឃើញថា ជប៉ុនអាចមានទឹកមាត់ប្រៃមកលើរដ្ឋាភិបាលក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២៨
បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយសហគមន៍អន្តរជាតិបានចាត់ទុកសាលដីការំលាយគណបក្សសង្គ្រោះជាតិជារឿងអយុត្តិធម៌។ ក្នុងនោះសហភាពអឺរ៉ុបអះអាងថា ការគោរពសិទិ្ធមនុស្សជាលក្ខខណ្ឌដំបូងសម្រាប់កម្ពុជាដើម្បីបន្តទទួលបានអត្ថប្រយោជន៍ពីគម្រោងអ្វីគ្រប់យ៉ាង។ ចំណែកសហរដ្ឋអាមេរិកបានផ្តាច់ការគាំទ្រដល់គជប និងចាត់ទុកថា ប្រសិនបើស្ថិតនៅក្នុងផ្លូវនេះ គឺការបោះឆ្នោតនៅឆ្នាំក្រោយ នឹងមិនត្រឹមត្រូវស្របតាមច្បាប់ មានសេរី និងយុត្តិធម៌ឡើយ។ ប៉ុន្តែជាការកត់សម្គាល់ប្រទេសជប៉ុនដែលជាប្រទេសផ្ដល់ជំនួយមួយដ៏ធំមកកម្ពុជាដែរនោះ បានបន្តរក្សាភាពស្ងៀមស្ងាត់មិនមាត់កអ្វីទាំងអស់។ ដូច្នេះអ្នកវិភាគសង្គម និងនយោបាយ មើលឃើញថា ជប៉ុនអាចមានទឹកមាត់ប្រៃមកលើរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលបញ្ហានយោបាយនាពេលបច្ចុប្បន្ននេះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ