ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT
កម្ពុជា

ស្ថានភាព​ជំងឺ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច បាន​ធូរ​បន្តិច តែ​មន្ទីរ​ពេទ្យ​មិន​ទាន់​អនុញ្ញាត​ឲ្យ​មកពន្ធនា​គារវិញ

media ឌុចអតីតមេគុកទួល​ស្លែង REUTERS/Nhet Sokheng/ECCC

២០​ថ្ងៃ​ក្រោយ​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ ​មិត្តភាព​ខ្មែរ​-សូ​វៀត កាល​ពី​ថ្ងៃ​ទី​២០​តុលា ស្ថានភាព​ជំងឺ​របស់ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច អតីត​ប្រធាន​មន្ទីរ​ស​២១ ​ឬ​គុក​ទួល​ស្លែង បាន​ធូរ​ស្រាល​បន្តិច គិត​មក​ដល់​ថ្ងៃ​សុក្រ​នេះ។ បើ​តាម​មន្ត្រី​ពន្ធនាគារ ទោះ​បី​ជា​សុខភាព​ឌុច​បាន​ប្រសើរ​បន្តិច​ក៏​ដោយ តែ​ខាង​មន្ទីរ​ពេទ្យ​មិន​ទាន់​អនុញ្ញាត​ឲ្យ​នាំ​ឌុច​ចេញ​ពី​មន្ទីរ​ពេទ្យ​​នៅ​ឡើយ​ទេ។

លោក នុត​ សាវនា អនុប្រធាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ជា​អ្នក​នាំ​ពាក្យ​បាន​ថ្លែង​ប្រាប់​​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​ទី​៩​វិច្ឆិកា​នេះ​ថា ស្ថានភាព​សុខភាព​ល្អ​ប្រសើររបស់ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ទើប​តែ​បាន​បី​ថ្ងៃ​នេះ​ទេ ក្រោយ​ក្រុម​គ្រូពេទ្យ​សម្រេច​ដកខ្យល់​ជំនួយ​ឲ្យ​ការ​ដក​ដង្ហើម​អុក​ស៊ី​ហ្សែន​ចេញ។ មូល​ហេតុ​ដែល​ខាង​មន្ទីរពេទ្យសម្រេច​ដាក់​ខ្យល់​អុក​ស៊ីហ្សែន​ក៏​ដោយ​សារ​តែ​ឌុច ហត់​នឿយ​ក្នុង​ការ​ដក​ដង្ហើម និងបាត់​ការ​ចង់​ចាំ ដែល​បណ្ដាល​មក​ពី​ជំងឺ​រលាក​ទង​សួត។ អាការៈ​ទាំង​នេះ​ត្រូវ​បាន​មន្ត្រីជំនាញ​សន្និដ្ឋាន​ថា​ អាច​មក​ពី​ភាព​ចាស់​ជរា​របស់​ឌុច​ក្នុង​វ័យ​៧៦​ឆ្នាំ​ផង។ នេះ​បើ​តាម លោក នុត​ សាវនា​។

អនុ​ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ឌុច​បន្ត​ស្នាក់​នៅ​ព្យាបាល​ជំងឺ​​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ សូវៀត។ បញ្ជូន​ឌុច​មក​ពន្ធនាគារ​វិញ​នៅ​ពេល​ណា​គឺ​អា​ស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​មន្ទីរពេទ្យ។ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ឌុច​ត្រូវបាន​បញ្ជូន​មក​ព្យាបាល​នៅ​ខាង​ក្រៅ​ពន្ធនាគារ​នោះ។

លោក​ ចា​ត ស៊ី​នាង ​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ​ធ្លាប់បាន​ប្រាប់​វិទ្យុ​បារាំង ​RFI​ ​ថា ការ​បញ្ជូន​អ្នកទោស ​ដែល​មាន​ជំងឺ​ទៅកាន់​ប​ន្ទីរ​ពេទ្យ ​គឺ​ជា​រឿង​ធម្មតា ​នៅ​ពេល​ដែល​ពន្ធនាគារ​មិនមាន​លទ្ធភាព​ព្យាបាល​។

សូម​បញ្ជាក់​ថា ​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ​ឌុ​ច ​អាយុ ​៧៦​ឆ្នាំ ​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១២ ​ចេញ​សាល​ដីកា ​ដាក់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។ ​ឌុ​ច ​ត្រូវ​បាន​រក​ឃើញថា​មាន​បទ​លើ្ម​ស​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្ស​ជាតិ ​និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទី​ក្រុង​ហ្សឺ​ណែវ​ឆ្នាំ ​១៩៤៩ ​ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ​និង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ចន្លោះ​ថ្ងៃ​ទី​១៧ ​ខែមេសា ​ឆ្នាំ​១៩៧៥ ​ដល់​ថ្ងៃ​ទី ​៦ ​ខែ​មករា ​ឆ្នាំ​១៩៧៩៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ