ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
កម្ពុជា

អ្នក​ស្រី​ ប៊ូ​ រចនា​ អំ​ពាវ​នាវ​ឲ្យ​ប្តូរ​ឈ្មោះ​ស្តុប​បូក​គោ​ទៅ​ជា​ស្តុប​ កែម​ ឡី​

media អ្នកស្រី ប៊ូ រចនា ភរិយា លោក កែម ឡី @SK Media

អ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​អំពាវ​នាវ​ឲ្យ​ធ្វើ​ការ​ប្តូរ​ឈ្មោះ ស្តុប បូក​គោ ​ទៅជា​ស្តុប ​កែម ឡី​វិញ។​ ស្តុប​បូក​គោ ​ជា​ទី​ដែល​ឃាតករ​បាន​បាញ់​សម្លាប់​អ្នកវិភាគ​បញ្ហា​សង្គម​រូប​នេះ​កាលពី​ថ្ងៃ​ទី​១០​កក្កដា​២០១៦​។​ ជាមួយ​គ្នា​នោះ​ អ្នកស្រី ​ប៊ូ រចនា ​ក៏​អំពាវ​នាវ​ឲ្យ​យក​ថ្ងៃ​១០​កក្កដា​ ជា​ថ្ងៃ​នៃ​ទិវា​ជាតិ​គោរព​វិញ្ញាណ​ខ័ន្ត​វីរបុរស ​និង​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ទាំង​អស់​ដែល​បាន​ស្លាប់​ដើម្បី​ប្រជា​ធិប​តេយ្យ​និង​ប្រយោជន៍​របស់​ជាតិ​ខ្មែរ​។​

ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​បែប​នេះ ​របស់​អ្នកស្រី ប៊ូ រចនា ភរិយា​ លោក​បណ្ឌិត ​កែម ឡី ពី​ទី​ក្រុង​ម៉ែល​ប៊ន​ នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ចំពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅប្រទេស​អូស្រ្តាលី ​យក​ថ្ងៃ​ទី​២១​ខែ​កក្កដា​នេះ ​ជាថ្ងៃ​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក ​កែម​ ឡី​។

ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ពីរ​ទំព័រ​ អ្នកស្រី ប៊ូ រចនា បាន​រំឭក​ពី​ឃាត​កម្ម​លើ​ស្វាមី​នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ស្ថានីយ​សាំង​កាល់​តិច​ក្បែរ​ស្តុប​បូក​គោ។​ ស្តុប​បូក​គោ ​ជា​ទីដែល​ឃាត​ករ​បាន​បាញ់​សម្លាប់​អ្នក​វិភាគ​បញ្ហា​សង្គម​រូប​នេះ​កាល​ពី​ថ្ងៃ​ទី​១០​កក្កដា​២០១៦​ ត្រូវ​បាន​អ្នកស្រី​អំពាវ​នាវ​ឲ្យ​ធ្វើ​ការ​ប្តូរ​ឈ្មោះ ទៅ​ជា​ស្តុប កែម ឡី​វិញ​។

ប៉ុន្តែ​អ្នក​ស្រី ​គូស​បញ្ជាក់​ជា​ថ្មី​ថា ​អ្នក​ស្រីមិន​ជឿ និង​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​យក​បុរស​ឈ្មោះ ​អឿត ​អាង ហៅ​ជួប សម្លាប់ មក​កាត់​ទោស​ក្រោម​ការ​ចោទ​ថា​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ក្នុង​ជម្លោះ​ខ្ចី​ប្រាក់​៣០០០​ដុល្លារ​នោះ​។

បើ​តាម​អ្នកស្រី ប៊ូ រចនា ជន​ដៃ​ដល់​និង​អ្នក​នៅពី​ក្រោយ​ឃាតកម្ម​នេះ ​នៅ​មាន​សេរីភាព​នៅ​ឡើយ​។

យ៉ាង​ណាក៏​ដោយ អ្នកស្រី ប៊ូ រចនា ក៏​អំពាវ​នាវ​ឲ្យ​កំណត់​យក​ថ្ងៃ​១០​កក្កដា ​ជា​ថ្ងៃ​នៃ​ទិវា​ជាតិ​គោរព​វិញ្ញាណ​ខ័ន្ត​វីរបុរស និង​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ទាំង​អស់​ដែល​បាន​ស្លាប់​ដើម្បី​ប្រជា​ធិប​តេយ្យ​និង​ប្រយោជន៍​របស់​ជាតិ​ខ្មែរ​ ខណៈ​ពេល​មក​អូស្រ្តាលី​ អ្នកស្រី អះអាងថា​ ដែន​កោះ​មួយ​នេះ ​គឺ​ជា​ទឹក​ដី​សេរី​ភាព ហើយ​មាន​តម្លៃ​បំផុត​សម្រាប់​គ្រួសារ​គាត់ និង​វិញ្ញាណ​ខ័ន្ត​របស់​លោក កែម ឡី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ