បទយកការណ៍
ពលរដ្ឋរស់លើទឹកមួយចំនួននៃខេត្តកោះកុងចង់ឡើងលើគោក ក្រោយរស់លើទឹកជួបបញ្ហាសព្វគ្រប់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៨
នៅក្នុងនាទីបទយកការណ៍របស់យើងនៅថ្ងៃនេះ អេង គីមហុងអ្នកកាសែតវិទ្យុបារាំង សូមនាំអារម្មណ៍លោកអ្នកនាងទៅស្ដាប់នូវដំណើរជីវិតរបស់ពលរដ្ឋចំនួនរស់នៅលើផ្ទៃទឹកសមុទ្រ។ ទីនោះស្ថិតនៅ ឃុំស្មាច់មានជ័យ នៃខេត្តកាះកុង។ ក្នុងនោះពលរដ្ឋមួយចំនួន បានបង្ហាញកង្វល់ដូចគ្នាថា ជីវិតរស់លើទឹកប្រឈមបញ្ហាសព្វគ្រប់ដូចជាៈបញ្ហា អាកាសធាតុ និងកូនក្មេងលង់ទឹកស្លាប់ជាដើម។ ដោយសារតែជួបបញ្ហានេះហើយទើបពួកគេចង់ឡើងទៅរស់នៅលើគោកវិញម្ដង ទោះស្ថិតនៅលើដីទំហំប៉ុណ្ណាក៏ដោយ។