ការបែកបាក់គ្នារបស់អ្នកគាំទ្របក្សប្រឆាំងនៅកូរ៉េដើមហេតុមកពីការលាបព័ណ៌?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤៣
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅកូរ៉េខាងត្បូងបានប្រកាសបែកគ្នាជាពីរក្រុម។ ការបែកគ្នានេះធ្វើឡើងក្រោមរូបភាពសកម្មជននិងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិមួយក្រុមចេញមកបង្កើតក្រុមថ្មីក្រោមឈ្មោះថា ក្រុមប្រឹក្សាសន្និសីទយុវជនកូរ៉េខាងត្បូង ។ រីឯក្រុមចាស់រក្សាឈ្មោះដដែលគឺចលនាយុវជននៃអតីតគណបក្សសង្គ្រោះជាតិ។ ជាការកត់សម្គាល់ការបែកគ្នាជាពីរក្រុមរបស់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ធ្វើឡើងក្រោយចលនាយុវជនគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីនេះ បានប្រមូលផ្តុំគ្នានៅកូរ៉េខាងត្បូងរៀបចំបាតុកម្មភ្លើងទៀន។ ជាបាតុកម្ម ដឹកនាំដោយលោកសម រង្ស៊ី និង លោកស្រីមួរ សុខហួរ ។ តើការបែកបាក់គ្នារបស់អ្នកគាំទ្របក្សប្រឆាំងនៅកូរ៉េដើមហេតុមកពីការលាបព័ណ៌គ្នាក្នុងចំណោមអ្នកប្រឆាំង?