ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/07 12h00 GMT
កម្ពុជា

សង្គមស៊ីវិល៖ សេចក្ដីព្រាងច្បាប់ NGO ចុងក្រោយ គឺមិនអាចទទួលយកបានទេ

media តំណាង​សង្គម​ស៊ីវិល ធ្វើ​សន្និសីទ​កាសែត​ក្រោយ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ថ្ងៃ​ទី​០៧ កក្កដា ២០១៥ រូបភាព​ពី​បណ្ដាញ​សង្គម

សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​មិន​អាច​ទទួល​យក​បាន​ទេ​។ នេះ​គឺ​ជា​ការ​ប្រកាស​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល នៅ​ក្រោយ​សិក្ខាសាលាពិគ្រោះ​យោបល់ ដែល​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ 

 

សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​មិន​អាច​ទទួល​យក​បាន​ទេ​។ នេះ​គឺ​ជា​ការ​ប្រកាស​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល នៅ​ក្រោយ​សិក្ខាសាលាពិគ្រោះ​យោបល់ ដែល​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។
 
សិក្ខាសាលា​នេះ រៀបចំ​ធ្វើ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​រដ្ឋសភា​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ស្អែក​។ ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​របស់​អង្គការ​សង្គមស៊ីវិល ស្ដី​ពី​ច្បាប់​អង្គការ​នេះ ក៏​មានផង​ដែរ វត្តមាន​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។
 
កាល​ពី​ម្សិលមិញ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បាន​ប្រាប់​វិទ្យុ​បារាំង​ថា គណបក្ស​របស់​លោក នឹង​បន្ត​ការ​តស៊ូ​មតិ ដើម្បី​កុំ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​។ យ៉ាង​ណា​ក៏​ដោយ គណបក្សសង្គ្រោះជាតិ មិនទាន់សម្រេចថានឹង ធ្វើពហិការ ឬក៏ ចូល​រួម​ក្នុង​ការ​ប្រជុំ​ពេញ​អង្គ​សភា ដើម្បី​ពិភាក្សា​និង​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តី​អំពី​អង្គការ​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ។ នេះបើតាមប្រសាសន៍ លោក យ៉ែម បុញ្ញឬទ្ធិ​៕

 

 

 
 
 
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ