ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​លោក កែវ រ៉េមី​៖ បើ​គ្មាន​ការ​ជំទាស់ ការ​ធ្វើ​ច្បាប់​ការពារ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នឹង​កើត​ឡើង​

media  
បើគ្មានការជំទាស់ ការធ្វើច្បាប់ការពារអ្នកស្រលាញ់ភេទដូចគ្នានឹងកើតឡើង @សហការី

ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បាន​ជួបគ្នា​ជាថ្មី​ទៀត​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​គោលដៅ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាតាក់តែង​ច្បាប់​មួយ​ដើម្បី​ការពារពួកគេ។ គ្មាន​ច្បាប់​ការពារ ក្រុម​អ្នក​ស្រលាញ់​ភេទ​​ដូចគ្នាអះអាងថា ពួកគេ​ត្រូវ​បន្ត​ទទួល​រង​ការរើសអើសពីសង្គម និងខ្លះទទួល​រងអំពើហិង្សាពីសំណាក់​ក្រុម​គ្រួ​សារ ​​​ដែល​បង្ខំឲ្យរៀបការជាមួយមនុស្សផ្ទុយភេទ។ ​មន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល​ បានស្វាគមន៍​ឲ្យមាន​ច្បាប់​ការពារ​អ្នក​ស្រលាញ់​ភេទដូចគ្នា ប្រសិន​ពុំមាន​សកម្មភាព​ប្រឆាំង​តវ៉ា​ណា​មួយ​កើត​ឡើង​ទេ​នោះ​។ 

ឆ្លើយតប​នឹង​ការ​ទាម​ទារ​ម្តង​ហើយ​ម្តង​ទៀត​ពី​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា លោក កែវ រ៉េមី ប្រធានគណៈ​កម្មាធិការ​សិទ្ធិមនុស្សកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅក្រៅ​វេទិកា​ជួបជុំ​អ្នក​ស្រលាញ់​ភេទ​ដូច​ដែល​ធ្វើ​ឡើង​នៅសណ្ឋាគារ​សាន់វ៉េថា ប្រសិនបើអត់មានសកម្មភាពជំទាស់​តវ៉ាទេ នោះការតាក់​តែង​សេចក្តី​ព្រាង​ច្បាប់ការពារអ្នកស្រលាញ់ភេទដូចគ្នា នឹងកើតឡើងនៅពេលខាងមុខ។

ដ្បិតនៅពេលនេះ​កម្ពុជា​មិនទាន់​មានច្បាប់​ការពារ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា តែបើតាម ​លោក កែវ រ៉េមី ប្រមុខរដ្ឋាភិបាល​បានប្រាប់ឲ្យ​​ថ្នាក់​ដឹកនាំ​ កុំ​មានការ​រើស​អើង​ចំពោះ​មនុស្ស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ នេះ។ លោក កែវ រ៉េមី ពន្យល់ថា ការ​ស្រលាញ់​ភេទដូចគ្នាមិនមែនជាជំងឺទេ​។ ផ្ទុយ​ទៅ​វិញ ​ពួកគេ​ត្រូវការពារ​ខ្លួន​កុំឲ្យ​ឆ្លង​ជំងឺកាមរោគផ្សេងៗ ព្រោះ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លងជំងឺអេដស៍។

កញ្ញា លី ពិសី ប្រធាន​សម្រប​សម្រួល​នៃសហគមន៍​ឥន្ធនូកម្ពុជា បានកត់​សំគាល់​ថា អ្នក​ស្រលាញ់​ភេទ​ដូចគ្នាបានចេញ​មុខកាន់​តែ​ច្រើន​ឡើង​ពីមួយឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​សហគមន៍​ឥន្ទធនូ​មានសមាជិក​កើន​ឡើង​​ដល់​២ពាន់នាក់។ ប៉ុន្តែ​អ្នកស្រលាញ់​ភេទ​ដូចគ្នានៅតែទទួល​រង​ការ​រើសអើង​ពីមនុស្សក្នុងសង្គមមួយចំនួន ហើយ​ករណី​ខ្លះ​ឈាន​ដល់​មានការ​ប្រើ​អំពើ​ហិង្សា​ពីសំណាក់​អាណាព្យាបាល​ទៅ​លើ​អ្នក​ស្រ​លាញ់​​ភេទ​ដូចគ្នា​ទៀតផង។ នោះ​ដោយ​សារតែ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ បាន​បដិសេធ​រៀប​ការ​ជាមួយមនុស្ស​ដែលមានភេទផ្ទុយនឹង​ខ្លួនឯង​។​ នេះជាការ​បញ្ជាក់​បន្ថែម​របស់ លី ពិសី។

នាយិកា​​អង្គការ​ UNAIDS ប្រចាំកម្ពុជា លោកស្រី Vladanka Andreeva បានថ្លែងថា ការ​រើស​អើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នាមិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់​ដល់ការ​រីក​ចម្រើន​នៃសេដ្ឋកិច្ចរបស់​សង្គមទាំងមូលផងដែរ។ ប៉ុន្តែលោកស្រីកត់​សម្គាល់ថា កម្ពុជា​កំពុងតែ​រៀប​ចំ​ឲ្យមាន​​ការ​ទទួលស្គាល់​អាពាហ៍ពិពាហ៍ភេទដូចគ្នា និង​​កែសម្រួលច្បាប់​អត្រានុកូលដ្ឋាន​ ដើម្បី​ឲ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ​មាន​សិទ្ធិ​ស្មុំកូនទៅ​ចិញ្ចឹមបាន​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ