អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក អំ សំអាត៖ការ​រំលោភ​បំពាន​លើ​កុមារ​នៅ​មាន​ច្រើន​ករណី​ទៀត​មិន​ត្រូវ​បានបង្ហាញ​ជា​សាធារណៈ

ការ​រំលោភ​បំពាន​លើ​កុមារ​រួមមាន៖ ការ​ធ្វើ​ទារុណកម្ម ការ​រំលោភបំពាន​ផ្លូវភេទ​និង​រូប​រាង​កាយ​​ជា​ដើម​កំពុង​តែ​កើត​មាន​ច្រើន​ករណី​ទៀត​មក​លើ​កុមារ​កម្ពុជា។ តែ​បញ្ហា​នេះ​មិនត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ។ នេះ​គឺ​ជា​ការ​រក​ឃើញ​របស់​អង្គការ​លីកាដូ​បន្ទាប់ពី​អង្គការ​ធ្វើ​ការ​ពាក់ព័ន្ធ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​កុមារ​មួយ​នេះ​ ថ្កោលទោសចំពោះ​ការ​ធ្វើ​ទារុណកម្ម​មក​លើ​កុមារ​កម្ពុជា​យ៉ាង​សាហាវ​ឃោរឃៅ​ពី​សំណាក់​បុរស់​ វៀតណាម​នា​ពេល​កន្លង​មក។

រូបភាពតំណាង៖កុមារនៅលើគំនរសម្រាម
រូបភាពតំណាង៖កុមារនៅលើគំនរសម្រាម @RFI
ផ្សាយពាណិជ្ជកម្ម

អង្គការ​លីកាដូ​បាន​ចាត់​ទុក​ការ​ធ្វើ​បាប​រូបរាង​កាយ​កុមារ​តូច ដែល​យំ​ស្រែក ឈឺចាប់​ដោយ​សារ​ភ្លើង​ឆក់​ពី​បុរស់​ជន​ជាតិ​វៀតណាម​គឺ​ជា​ករណី​មួយ​ធ្ងន់ធ្ងរ​បំផុត​ប្រចាំ​ឆ្នាំ២០១៦​នេះ​បន្ទាប់​ពី​លីកាដូ​រក​ឃើញ​ថា ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៦​នេះ​មាន​ជាង​១០០​ករណី។

ហើយ​តាម​រយៈ​រូបភាព​នៃ​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​នេះ មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ​លោក អំ សំអាត បាន​ទាញ​ការ​សន្និដ្ឋាន​ថា នៅ​មាន​ករណី​ធ្ងន់ធ្ងរ​ប្រហាក់​ប្រហែលនេះ​ជា​ច្រើន​ករណី​ទៀត​កំពុង​កើត​មាន​លើ​កុមារ​កម្ពុជា។ ប៉ុន្តែ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ។ កុមារ​កម្ពុជា​ដែល​បច្ចុប្បន្ន​កំពុង​រង​ទារុណ​កម្ម​ស្ទើរ​តែ​គ្រប់​រូបភាព​ដូចជា៖ ការរំលោភ​បំពាន​ផ្លូវភេទ​និង​ការ​ជិះ​ជាន់​លើ​កម្លាំង​ពលកម្ម​ជាដើម។

លោក អំ សំអាត ស្នើ​ឲ្យ​រដ្ឋាភិបាល​ជា​ពិសេស​តុលាការ​កម្ពុជា​ពិចារណា​ក្នុង​ការ​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​បុរស់​ជន​ជាតិ​វៀតណាម​ដើម្បី​ជា​ការ​ព្រមាន​ដល់​អ្នកដែល​ធ្វើ​ទារុណ​កម្ម​​កុមារ​ផ្សេង​ទៀត​ឲ្យ​បញ្ឈប់​ទង្វើល​របស់​ពួក​គេ។

ប៉ុន្តែ​ករណី​ត្រូវ​បាន​លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​ប៉ូលីស​ជាតិ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា កម្ពុជា​និង​វៀតណាម​មិន​ទាន់​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​បត្យាបណ្ណ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​សមត្ថកិច្ច​ខ្មែរ​កំពុង​ចុះ​ទៅ​ស្រង់​ចម្លើយ​ពី​ជន​ល្មើស​នៅ​ប្រទេ​ស​​វៀតណាម និង​ស្នើ​សុំ​បញ្ជូន​ខ្លួន​ជន​ល្មើស​មក​កាត់​ទោស​នៅ​កម្ពុជា​វិញ​។

លោក អំ សំអាត មើល​ឃើញ​ថា ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​កម្ពុជា​នៅ​តែ​កើត​មាន​ឡើងក្នុង​រូប​​ភាព​មួយ​ធ្ងន់ធ្ងរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បណ្ដាល​មក​ពី​វិធានការ​ចូលរួម​ទប់​ស្កាត់​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​មិន​ទាន់​ផ្សព្វផ្សាយ​ឲ្យ​បាន​គ្រប់គ្រាន់។ ម្យ៉ាងទៀត​បណ្ដាល​មក​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​អនុវត្ត​ច្បាប់។ ការ​យល់​ដឹង​របស់​ឱពុក​ម្ដាយក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​នៅ​មាន​កម្រិត៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ