អានតួអត្ថបទ
បទយកការណ៍

កញ្ញា​លីម ហ៊ួ​ង​៖​“មនុស្ស​វ័យ​ក្មេង​ គួរ​តែ​មាន​ក្តី​ស្រមៃ​ផ្ទាល់​ខ្លួន​ហើយ​សម្រេច​ឲ្យ​បាន​តាម​ក្តី​ស្រមៃ​នោះ​​​”

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​វ័យ២៧ឆ្នាំ កញ្ញា​លីម ហ៊ួ​ង បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​មួយ​និង​ជិត​បញ្ចប់​មួយទៀត ហើយ​ស្របពេល​តែមួយ​នេះដែរ កញ្ញា​ក៏​កំពុងតែ​គ្រប់គ្រង​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ​ឈ្មោះថា First Solution ដែលជា​ក្រុមហ៊ុន​សម្របសម្រួល​និង​រៀបចំ​ឯកសារ​ផ្នែក​ពាណិជ្ជកម្ម​ដល់​វិ​យោគិន​បរទេស​ដែល​មករក​ស៊ី​នៅ​ស្រុក​ខ្មែរ។ ត្បិត​ថា ក្រុមហ៊ុន​នេះ​មិនទាន់​ធំ​លេចធ្លោរ តែ​វា​បានកើត​ចេញពី​ប្រាក់​សន្សំ​របស់​លីម ហ៊ួ​ង​ផ្ទាល់​ប្រមាណ​ពីរម៉ឺន​ដុល្លារ និង រក​ចំណូល​មកវិញ​បាន​ប្រមាណ​ជា៥ពាន់​ដុល្លារ​ក្នុងមួយខែ។ ជា​យុវតី​មាន​សម្បុរ​ស​ជា​កូន​ខ្មែរ​កាត់​ចិន លីម ហ៊ួ​ង​អាច​ប្រើប្រាស់​បាន​យ៉ាង​ស្ទាត់ជំនាញ​នូវ​ភាសា​ចិន ជប៉ុន និង​ភាសា​អង់គ្លេស​ផង។ នៅថ្ងៃនេះ លីម ហ៊ួ​ង បាន​ចូលរួម​ចែករំលែក​នូវ​បទពិសោធ ក៏ដូចជា​ភាពជោគជ័យ​របស់ខ្លួន​ទាំង​ការសិក្សា​និង​អាជីវកម្ម​នៅក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​យើង​ដែល​រៀបចំឡើង​ដោយ​វណ្ណ សុគន្ធា។ សូម​អញ្ជើញ​ស្ដាប់៖

កញ្ញាលីម ​ហ៊ួង ​នាយិកា​ក្រុមហ៊ុន​First​ Solutions​
កញ្ញាលីម ​ហ៊ួង ​នាយិកា​ក្រុមហ៊ុន​First​ Solutions​ @Lim Houng
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ