អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​៖ ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​អាមេរិក​កើន​ឡើង​ដល់​៣,៣​ពាន់​លាន​ដុល្លា​រ​

នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក បាន​កើន​ឡើង​ប្រមាណ​២៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ជា​ការ​កើន​ឡើង​ពី២,៦១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ មក ៣,៣​ពាន់​លាន​ដុល្លា​អាមេរិក​នៅ​ឆ្នាំ​២០១៨​។ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មករា​នេះ​។ អ្នក​វិភាគ​លើក​ឡើង​ថា​ទំហំ​ពាណិជ្ជកម្ម​នេះ អាច​នឹង​បន្ត​កើន​ឡើង​ទៀត​នៅ​ឆ្នាំ​ក្រោយ​។ 

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម @Fresh news
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំហំ​ពាណិជ្ជកម្ម​ខាង​លើ​នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ចាត់​ទុក​សហរដ្ឋអាមេរិក គឺ​ជា​ទីផ្សារ​ធំ​លំដាប់​ទីពីរ​របស់​កម្ពុជា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​បណ្តាញ​សង្គម​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឱកាស​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ចម្រុះ លើក​ទី៥ ស្តី​ពី​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក ក្នុង​ខេត្ត​សៀម​រាប​នាទី​ថ្ងៃទី២៨ ខែ​មករា​។

 

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​រូប​នេះ បាន​ថ្លែង​អំណរ​គុណ​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់​ប្រព្រឹត្តិ​កម្ម​អនុគ្រោះ GSP សម្រាប់​ទំនិញ​កាបូប​ដាក់​សម្ភារៈ​ធ្វើ​ដំណើរ និង​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ច្បាប់, ការ​សិក្សា​លទ្ធភាព​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កម្មវិធី​កសាង​សមត្ថភាព​ផ្សេង​ទៀត​។

 

លោក គី សិរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​នេះ អាច​នឹង​បន្ត​កើន​ឡើង​តទៅ​ទៀត ព្រោះ​គ្មាន​ប្រទេស​ផ្សេង​អាច​ផលិត​លើស​ប្រទេស​កម្ពុជា​នោះ​ទេ ជា​ពិសេស​គឺ​ការ​ផលិត​កាបូប​។ អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ បាន​លើក​ឡើង​ថា ​ប្រសិន​បើ​មាន​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) នោះ ក៏​មិន​មាន​ផល​ប៉ះពាល់​ដល់​ទំនិញ​កម្ពុជា​នាំ​ទៅ​អាមេរិក​ដែរ​។​

បើ​តាម​មេដឹកនាំ​សហជីព កម្ពុជា​ចំណេញ​ពី​ការ​អនុគ្រោះ​ពន្ធ​ក្នុង​ការ​នាំចេ​ញផលិតផល​កាបូ​បទៅ​កាន់​សហរ​ដ្ឋអាមេរិ​កចន្លោះ​ពី៣០០​ទៅ៤០០​លាន​ដុល្លារ​អាមេរិ​កនៅ​ក្នុង​មួយ​ឆ្នាំៗ​។

សូម​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃទី ០៩ មករា​ សមាជិក​ព្រឹទ្ធ​សភា​អាមេរិ​កលោក​ ថិត គ្រូស (TED Cruz) មក​ពីគ​ណបក្សសាធា​រណៈរដ្ឋនិង​សមាជិកព្រឹ​ទ្ធសភាម្នា​ក់ទៀត លោក គ្រីស ខូនស៍ (Chris Coons) មក​ពីគ​ណបក្សប្រ​ជាធិប​តេយ្យ បាន​ដាក់​សេចក្តី​ស្នើច្បាប់​ថ្មីមួយ ស្តីពី ពាណិជ្ជកម្ម​កម្ពុ​ជាឆ្នាំ​២០១៩ ដើម្បី​ឲ្យរ​ដ្ឋាភិបា​លសហ​រដ្ឋអាមេរិ​កពិចារណា​ឡើង​វិញ លើ​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធទូ​ទៅ (GSP) ដ​ល់រដ្ឋាភិបាល​កម្ពុជា​។ សមាជិក​ព្រឹទ្ធ​សភាអាមេរិក​ទាំង​ពីរ​រូបនេះ បាន​ស្នើសុំ​ឲ្យរ​ដ្ឋបាលអាមេរិ​ករបស់​លោក ដូ ណាល់ត្រាំ ពិចារណា​ឡើង​វិញ នូវ​ការ​ដក​ទាំង​ស្រុង ព្យួរ ឬ​កាត់​បន្ថយ​ការ​ផ្តល់​ការ​អនុគ្រោះព​ន្ធ ដែល​ផ្តល់​ដល់​កម្ពុជា ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅក​ម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ