អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ខេត្ត​ក្រុង​មួយ​ចំនួន​ត្រៀម​ជួប​ជា​មួយ​សង្គ​ម​ស៊ីវិល ខណៈ​សង្គ​ម​ស៊ីវិល​រំពឹង​ក្រោយ​ជំនួប​គ្មាន​ការ​រារាំង​សកម្មភាព​ជួប​ជុំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​ទី១៤​មិនា បាន​តម្រូវ​ឲ្យ រដ្ឋបាល រាជ​ធានី ខេត្ត​ក្រុង កំណត់​ថ្ងៃ​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នា​នា ដែល​ការ​ជួប​ជុំ​នេះ ត្រូវ​ធ្វើឡើង​ឲ្យ​បាន​ទៀង​ទាត់​រាល់​ឆមាស ឬ​តាម​ការ​ចាំ​បាច់​។ ក្នុង​នោះ​អភិបាល​ខេត្ត​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​ត្រៀម​រៀប​ចំ​ជំនួប​នេះ​ទៅ​តាម​លទ្ធ​ភាព​ជាក់​ស្ដែង​។​ ចំណែក​អង្គការ​សង្គម​ស៊ីវិល​រំពឹង​ថា ក្រោយ​ការ​ក្រើន​រំឭក​របស់​ក្រសួង​មហា​ផ្ទៃ អាជ្ញាធរ​ខេត្ត និង​អង្គការ​សង្គម​ស៊ីវិល​ចុះ​សម្រុង​គ្នា​ក្នុង​ពេល​បំពេញ​ការងារ​នៅ​ថ្នាក់​មូល​ដ្ឋាន​។ ភាព​ចុះ​សម្រុង​ដែល​អង្គការ​សង្គម​ស៊ីវិល​ចង់​បាន​ពី​អាជ្ញាធរ​គឺ​គ្មាន​ការ​រារាំង ឬ​ការ​ហាម​ឃាត់​ជា​ដើម​។ 

អង្គជុំនុំដែលបានធ្វើឡើង (រូបតំណាង)
អង្គជុំនុំដែលបានធ្វើឡើង (រូបតំណាង) @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ